ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណ:ងាយស្រួលដល់សកម្មភាពជនពិការក្នុងខេត្តកំពង់ឆ្នាំង 5 ម៉ោងមុន
កំពង់ឆ្នាំង៖ វគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវប្រារព្ធបិទនារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងឯកឧត្តម អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដោយមានការចូលរួមពីលោក ឈាង ចន្ធី អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន លោក លោកស្រី ប្រធានអនុប្រធាន សមាជិកសមាជិកា នៃក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត អង្គការដៃគូរផងដែរ។