អបអរសាទរ! ជនជាតិខ្មែរកើតជំងឺកូវី-១៩ នៅកូរ៉េខាងត្បូងចំនួន៣នាក់បានជាសះស្បើយ

កូរ៉េខាងត្បូង៖ អ្នកជំងឺ COVID19 នៅកូរ៉េខាងត្បូងជាជនជាតិខ្មែរទាំងបីនាក់បានជាសះស្បើយពីជំងឺហើយ គ្រូពេទ្យក៏បានអនុញ្ញាតឲ្យចេញទៅផ្ទះបន្ទាប់ពីពិនិត្យ ២ដងជាប់គ្នាថាអស់មេរោគ។នេះបើតាមលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង។ បើតាមលលោកឡុង ឌីម៉ង់ ពលរដ្ឋខ្មែរទាំង៣នាក់ បានរៀបចំបែបបទដើម្បីចេញពីពេទ្យតាំងពីព្រឹកថ្ងៃនេះ ហើយឥឡូវអ្នកទាំងបីបានមកដល់ផ្ទះដោយសុវត្ថិភាព។ គ្រូពេទ្យបានផ្តាំថាក្នុងករណីពេលត្រឡប់មកផ្ទះវិញក្នុងមួយសប្ដាហ៍នេះ ប្រសិនបើមានអាការ:ចេញជារោគសញ្ញាជំងឺនេះឡើងវិញត្រូវផ្ដល់ដំណឹងទៅពេទ្យដើម្បីពិនិត្យបន្តទៀត។

អានបន្ត

BREAKING: រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីលត្រូវ «បណ្តេញចេញពីតំណែង» ក្រោយខ្វែងគំនិតគ្នានឹងប្រធានាធិបតី ជុំវិញវិបត្តិ COVID-19…

(ប្រេស៊ីល)៖ ក្រសួងសុខាភិបាលប្រេស៊ីលបានឱ្យដឹងថា ចំនួនករណីឆ្លង COVID-19 ទូទាំងប្រទេសបានកើនដល់ ៣០,៤២៥ករណី ហើយក្រោយការប្រកាសនេះ តែប៉ុន្មាននាទីប៉ុណ្ណោះ ស្រាប់តែរដ្ឋមន្ត្រីសុខាភិបាល លោក ល្វីស ហិនរីគ មែនដេតតា (Luiz Henrique Mandetta) ត្រូវបានបណ្ដេញចេញតំណែងភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីល លោក Luiz Henrique Mandetta បានអះអាងថាអានបន្ត

អានបន្ត

គឹម លីហ្សា រំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយគ្រងម្កុដទេពធីតា ឆ្នាំថ្មី…

នៅពេលនេះ គឹម លីហ្សា កំពុងតែមានវត្តមាន នៅក្នុង ស្រុកកំណើតនៅឡើយ ។ តែអ្វីដែលគួរឲ្យកត់សំគាល់នោះ ក្រោយការផ្អាក ពីពិធីចូលឆ្នាំខ្មែរ ដើម្បីការពាររោគរាតត្បាត កូវីដ19 ក៍ពិតមែន តែ គឹម លីហ្សា ហាក់មានអារម្មណ៍រីករាយ ដោយនាងមានឱកាសគ្រងម្កុដ ទេពធីតា សង្ក្រាន្តឆ្នាំថ្មីនៅស្រុកកំណើតរបស់ខ្លួន (ជាឈុតដំបូងរបស់នាងក្នុងការគ្រងនេះ) ។ មួយរយ:នេះ គេតែងតែសង្កេតឃើញអ្នកនាង គឹម លីហ្សា និង ស្វាមី កូនៗ តែងតែចេញចូលស្រុកកំណើតអានបន្ត

អានបន្ត

៤៥ឆ្នាំមុន ! ក្រោយពីនៅក្នុងត្រង់សេ ជាច្រើនខែ ទីបំផុតថ្ងៃនេះកងទ័ពរំដោះបានវាយយក…

ថ្ងៃនេះ(១៧មេសាឆ្នាំ១៩៧៥)កាលពី៤៥ឆ្នាំមុន! ក្រោយពីនៅក្នុងត្រង់សេ ជាច្រើនខែ ទីបំផុតថ្ងៃនេះកងទ័ពរំដោះបានវាយយក…. ទីក្រុងភ្នំពេញបានដោយជោគជ័យ។នៅម្តុំផ្ទះខ្ញុំឯបឹងទំពន់ជិតផ្ទះលោកសេនាប្រមុខលន់ណុលបាននាំគ្នាយកក្រណាត់សមកចងនៅមុខផ្ទះជាសញ្ញាបញ្ជាក់ថា៖ចុះចាញ់(មិនដឹងជាអ្នកណាប្រាប់នោះទេចេះតែធ្វើតាមគ្នា) ខ្ញុំបានយកក្រណាត់សកំរាលតុ មកចងនៅមុខផ្ទះដែ។ ក្រោយពីនោះប្រមាណជា២ម៉ោងនៅភូមិពួកយើងឯបឹងទំពន់បានឃើញកងទ័ពសាធារណៈរដ្ឋរបស់លោកលន់ណុល បានដើមកកាត់ភូមិពួកយើង ខ្លះត្រូវរបួស ខ្លះ រត់ដោយទឹកមុខភ័យខ្លាច…..។ និយាយពីគ្រួសារខ្ញុំវិញម្តង ឪពុកខ្ញុំមិនបាននៅផ្ទះពីរថ្ងៃមកហើយដោយបុណ្យចូលឆ្នាំខ្មែរផងហើយស្របនិងសភាពការណ៌មិនល្អផង គាត់នៅប្រចាំការណ៌នៅវិទ្យុជាតិ មុនបែកភ្នំពេញប្រមាណជា១ម៉ោងវិទ្យុជាតិកបានបិទកាផ្សាយទាំងស្រុង …….ផ្សែងខ្មៅនៅខាងជើងឈៀងខាកើតទីក្រុងកំពុងឆេះឃ្មួលខ្មាញ់…….មិនយូរប៉ុន្មានឪពុកខ្ញុំនិង ពូរបស់ខ្ញុំបានមកដល់ផ្ទះឯបឹងទំពន់(មុនពេលគាត់ត្រឡប់មកផ្ទះឪពុកខ្ញុំបានបញ្ជាអោយបិតការផ្សាយរបស់វិទ្យុជាតិទាំងស្រុង)។ ខ្ញុំអង្គុយស្តាប់ឪពុកនិងម្តាយខ្ញុំនិយាយគ្នាក្រោមផ្ទះ……ឪពុកខ្ញុំគាត់និយាយប្រាប់ម្តាយខ្ញុំថា៖ទឹកទន្លេកាលណាហូរចូលសមុទ្រគេហៅថាទឹកសមុទ្រហើយ។ ម្តាយខ្ញុំគាត់មានកង្វល់ព្រោះរាល់ពេលដែលប្រទេសកម្ពុជាផ្លាស់ប្តូរបបនយោបាយលោកឪពុកតែងតែត្រូវបានអ្នកនយោបាយឃាត់ខ្លួនគាត់អោយនៅក្នុងវិទ្យុជាតិគ្រប់ពេលដូចកាលដែលលោកលន់ណុលធ្វើរដ្ឋប្រហារទំលាក់សម្តេចឪពេលនោះក្រុមលោកលន់ណុលបានហៅឪពុកខ្ញុំអោយមកថតសារនយោបាយដើម្បីចាក់ផ្សាយនៅវិទ្យុជាតិពេលនោះឪពុកខ្ញុំត្រូវបានក្រុមលោកលន់ណុលឃាត់ខ្លួនពីរថ្ងៃរហូតដល់ថ្ងៃ១៩មិនា១៩៧០ទើបដោះលែងគាត់វិញ។ មិនយូរប៉ុន្មានវិទ្យុជាតិក៏ចាប់ផ្តើមផ្សាយវិញពេលនោះលោកឪពុកខ្ញុំមានកាផ្ញាក់ផ្អើលយ៉ាងខ្លាំងថា៖តើអ្នកណាជាអ្នកបញ្ជាអោយវិទ្យុជាតិផ្សាយ? បន្តិចក្រោយមកមានចម្រៀងបដិវត្តន៌បានឮឡើងបន្ទាប់មកទៀតអង្គការបានប្រកាស់ឈ្មោះអ្នកធ្វើការនៅវិទ្យុជាតិអោយចូលទៅធ្វើការងារវិញក្នុងនោះក៏មានឈ្មោះលោកឪពុកខ្ញុំម្នាក់ដែ។ ក្រោយពីឮវិទ្យុជាតិប្រកាស់ឈ្មោះជាច្រើនលើកលោកឪពុកបានប្រាប់ម្តាយនិងពួកខ្ញុំថា៖ជាតិត្រូវការប៉ាហើយដូឆ្នេះប៉ាត្រូវតែចូលទៅកន្លែងការងារវិញ និយាយហើយលោកឪពុក កបានចេញដំណើរទៅវិទ្យុជាតិវិញ។ និយាយពីពួកយើងនៅផ្ទះបងប្រុសខ្ញុំបានបើកវិទ្យុជាតិស្តាប់រហូតប្រមាណជា១ម៉ោងក្រោយមកលែងឮគេផ្សាយឈ្មោះលោកឪពុកខ្ញុំទៀតបងប្រុសខ្ញុំគាត់និយាយថា៖ប៉ាបានទៅដល់វិទ្យុជាតិហើយទើបមិនឮគេប្រកាស់ឈ្មោះប៉ាទៀត។ ម៉ោងប្រមាណជា៣រសៀលវត្តមានកងទ័ពរំដោះបានទៅដល់ភូមិ(បឹងទំពន់)របស់ពួកយើងរស់នៅ ពួកគេនិយាយគួអោយគោរពណាស់ ឃើញចាស់ៗពួកគេហៅថា៖ពុក ម៉ែអានបន្ត

អានបន្ត

សារសម្តេចតេជោ”ចងចាំថ្ងៃ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុលពត”

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាច នៃរបប “ កម្ពុជាប្រជាធិបតេយ្យ” ក្លែងក្លាយ ដែលបន្ទាប់មកបានក្លាយទៅជារបប “ប្រល័យពូជសាសន៍ប៉ុល ពត”ឬហៅថា “របបខ្មែរក្រហម”។   ចំថ្ងៃនេះ កាលពី៤៥ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលអោយចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំអោយធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងបានបានជួបជុំក្រុមគ្រួសារឡើយ ។ សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអាវពណ៍ខ្មៅមួយពណ៍មួយកំប៉្លេគត់។ ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះអានបន្ត

អានបន្ត

TOP NEWS: ថ្ងៃនេះក្រសួងប្រកាសថា មិនមានករណីអ្នកជំងឺកូវីដ១៩ឆ្លងថ្មី និងមិនមានករណីអ្នកជាសះស្បើយឡើយ…

TOP NEWS: ថ្ងៃនេះក្រសួងប្រកាសថា មិនមានករណីអ្នកជំងឺកូវីដ១៩ឆ្លងថ្មី និងមិនមានករណីអ្នកជាសះស្បើយឡើយ…(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសថា មិនមានករណីអ្នកជំងឺកូវីដ១៩ឆ្លងថ្មី និងមិនមានករណីជាសះស្បើយឡើយ។ ខណៈចំនួនសរុបនៃអ្នកជាសះស្បើយស្ថិតនៅ៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដស្ថិតនៅចំនួន២៤នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន អាណាចក្រខ្មែរ www.khempire.com  ទទួលបានមុននេះបន្តិច។ បើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ត្រឹមម៉ោង០៧:០០ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានអ្នកជំងឺកូវីដ១៩អានបន្ត

អានបន្ត

ជួយប្រាប់តគ្នាផង បងប្អូន!!!ឱសថធម្មជាតិព្យាបាលជំងឺហៀរសំបោរ គ្រុនក្តៅ ផ្តាសាយ…

ជំងឺផ្តាសាយ និងគ្រុនក្តៅជាជំងឺដែលងាយនឹងកើត និងឆ្លងបំផុតរាល់ពេលផ្លាស់ប្តូរអាកាសធាតុ បណ្តាលមកពីប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយរបស់អ្នកចុះខ្សោយ មិនអាចការពារជំងឺតម្កាត់ផ្សេងៗបានល្អ។ខាងក្រោមនេះជារូបមន្តធម្មជាតិ ប្រសិនលោកអ្នកមិនចង់លេបថ្នាំ៖ ១. ព្យាបាលជំងឺផ្តាសាយ៖រុក្ខជាតិ៖ជីរណា និងខ្ញីស្រស់។វិធីធ្វើ និងប្រើប្រាស់៖ប្រើជីរណា៤០ក្រាម ខ្ញីស្រស់១០ក្រាម ហាន់ និងបុកខ្ញីដាក់ចូលទឹកក្តៅចំណុះពី១៥០ទៅ៤០០មីលីលីត្រ ទទួលទាន ២ ដងក្នុង ១ ថ្ងៃ ក្រោយពេលទទួលទានរួច ត្រូវដេកសម្រាកដណ្តប់ភួយដើម្បីឲ្យបែកញើស វានឹងធ្វើឲ្យអ្នកប្រសើរឡើង។២.ព្យាបាលហៀរសំបោរ គ្រុនក្តៅតិចតួច គ្រឿងផ្សំ ៖ជីរណា និងសាច់គោ។វិធីធ្វើ និងប្រើប្រាស់៖-ត្រូវការជីរណា ២០ក្រាម សាច់គោហាន់ជាសរសៃតូចៗ ៣០ក្រាមអានបន្ត

អានបន្ត

ជួយគ្នាក្នុងគ្រាក្រ មន្ត្រីល្អក្នុងគ្រាអាសន្ន..

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំ​ជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងាររួមមានអភិបាលរងស្រុក ស.ស.យ.ក ស្រុក ស.ស.យ.ក ឃុំ និងក្រុមប្រឹក្សាឃុំទួលសូភី ចុះផ្សព្វផ្សាយអំពីការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការអប់រំសុខភាពអនាម័យស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋ។ ជាមួយនើ លោកអភិបាល និងក្រុមការងារអានបន្ត

អានបន្ត

TOP NEWS: កម្ពុជាសម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៉ីរ៉ង់ អ៉ីតាលី អេស្ប៉ាញ និងអាមេរិកចូល រហូតដល់ស្ថានភាពកូវីដ១៩ ធូរស្បើយឡើងវិញ

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានសម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសចំនួន៦ ក្នុងនោះមាន បារាំង អាល្លឺម៉ង់ អ៉ីរ៉ង់ អ៉ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកប្រទេសកម្ពុជាជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ធូរស្បើយឡើងវិញ។ នេះបើតាមលិខិតរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន អាណាចក្រខ្មែរ (www.khempire.com) ទទួលបាន។ លិខិតក្រសួងការបរទេសកម្ពុជា ចុះហត្ថលេខាដោយ លោក ស៊ា កុសល រដ្ឋលេខាធិការ ក្រសួងការបរទេស នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ផ្ញើជូនទៅឯកអគ្គរាជរដ្ឋទូតអានបន្ត

អានបន្ត

ព្រលែងឲ្យចេញមកឆ្លងឲ្យណាណីតែម្តងទៅត្រាំអើយ ព្រោះគេត្រូវការសេរីភាពជាងជីវិតគេ…

លោក ដូណាត្រំា ចាប់ផ្តើមឈឺក្បាលមួយវគ្គទៀតហើយ! ហួសចិត្ដ! ពលរដ្ឋអាមេរិករាប់ពាន់នាក់ លើកគ្នាមកតវ៉ានឹងរដ្ឋាភិបាលដែលឲ្យពួកគេស្នាក់នៅផ្ទះ ព្រោះយល់ថាប៉ះពាល់ដល់សិទ្ធិសេរីភាព https://www.bbc.com/news/av/world-us-canada-52304832/coronavirus-michigan-protesters-defy-stay-at-home-order   អាមេរិក៖ ក្រុមបាតុករនៅ​រដ្ឋមីឈីហ្គែន រាប់ពាន់នាក់ បានលើកគ្នាមកប្រឆាំងតវ៉ានឹងវិធានការរបស់រដ្ឋាភិបាល ដោយទាមទារឲ្យបញ្ឈប់បទបញ្ជាដ៏តានតឹង ដែលកំណត់ឲ្យពួកគេស្នាក់នៅក្នុងផ្ទះកំឡុងពេលវីរុសកូរ៉ូណារាតត្បាត ព្រោះយល់ថា ជាការរឹតត្បិតសិទ្ធិសេរីភាព។ នេះបើយោងតាមសារព័ត៌មានអន្ដរជាតិ Daily Mail ចុះផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះ។ សកម្មភាពក្រុមបាតុករការប្រឆាំងតវ៉ានេះ បានធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញនេះ ដោយសារក្រុមបាតុករខឹងសម្បារនឹងវិធានការដ៏តានតឹងរបស់អភិបាលរដ្ឋ មីឈីហ្គែន គឺលោកស្រី Whitmerអានបន្ត

អានបន្ត