អនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសាររងគ្រោះដោយលង់ទឹកស្លាប់ នៅឃុំស្រែថ្មី និងគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី15 ខែមិីនា ឆ្នាំ2021 ម៉ោង 8:58 នាទី ល្ងាច

រលាប្អៀរ៖ អនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ នៅថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ លោកស្រី អោក សុភារី ប្រធានគណៈកម្មាធិការអនុសាខាស្រុក លោកស្រី រស់ រតនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារដែលមានសមាជិករងគ្រោះដោយលង់ទឹកស្លាប់ ចំនួន ០១នាក់ និងគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ០១គ្រួសារ ក្នុងនោះ៖

០១/ គ្រួសារដែលមានកូនឈ្មោះ ជុត ធារ៉ា ភេទ ស្រី អាយុ ០៣ឆ្នាំ បានលង់ទឹកស្លាប់ នៅភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឪពុកសពឈ្មោះ ជួង សំបាន អាយុ ៣៧ឆ្នាំ និងម្ដាយសពឈ្មោះ ព្រឿង គា អាយុ ៣៨ឆ្នាំ។ ក្នុងនោះ អនុសាខាបានឧបត្ថម្ភជាអង្ករ ៥០គីឡូក្រាម និងថវិកា ១០០,០០០រៀល និងអាជ្ញាធរឃុំស្រែថ្មី ថវិកា ១០០,០០០រៀល។

០២/ គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង មានឈ្មោះ ជា សុបិន្ត ភេទ ស្រី អាយុ ៤២ឆ្នាំ មានសមាជិកក្នុងបន្ទុក ៧នាក់ រស់នៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងនោះ អនុសាខា បានឧបត្ថម្ភមាន ឃីតធំ ០១ ,មុង ០១ ,ភួយ ០១ , ក្រមា ០១ ,សារុង ០១ ,ទឹកត្រី ០១យួរ ,មី ០១កេស ,ត្រីខ ១០កំប៉ុង ,អង្ករ ៣០គីឡូក្រាម និងថវិកា ២០០,០០០រៀល និងឃុំគោកបន្ទាយ មានអង្ករ ៥០គីឡូក្រាម ,ទឹកត្រី ០១យួរ ,មុង ០១ ,ក្រមា ០២ ,កន្ទេល ០១ និងថវិកា ៥០,០០០រៀល ៕

IMG_20210315_174101_678

IMG_20210315_174041_184


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម