WHO បញ្ជាក់ថា «គ្មានហេតុផល» ណាដែលត្រូវបញ្ឈប់ប្រើវ៉ាក់សាំង អេស្ត្រា សេណេកា ឡើយ!

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី13 ខែមិីនា ឆ្នាំ2021 ម៉ោង 10:29 នាទី ព្រឹក

អង្គការអនាម័យពិភពលោក (WHO)  បានចេញមកបញ្ជាក់ថា វ៉ាក់សាំងការពារកូវីដ-១៩ របស់ អេស្ត្រា សេណេកា/អុកហ្វដ​ នៅប្រើការបានរហូតមកទល់បច្ចុប្បន្ន ។

ពីទីក្រុងជេនីវ៉ា ប្រទេសស្វីស នៅថ្ងៃទី ១៣ មីនានេះ លោកស្រី ម៉ាការ៉េត ហែរីស អ្នកនាំពាក្យអង្គការអនាម័យពិភព លោក បាននិយាយកាលពីម្សិលមិញ (១២ មីនា)ថា​ ករណីដែលប្រទេសជាច្រើនបានផ្អាកប្រើវ៉ាក់សាំងរបស់អេស្ត្រា សេនេ កា/អុកហ្វដ) ដោយសារតែមានកំណកឈាមក្នុងសរសៃ ។ ថៃជាប្រទេសអាស៊ានដំបូងដែលផ្អាកចាក់វ៉ាក់សាំងអេស្ត្រា សេណេកា កាលពីថ្ងៃទី ១២ ខែមីនា ដែលតាមកាលវិភាគ លោក ប្រាយុទ្ធ នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី ត្រូវចាក់ តែត្រូវបានកោះប្រជុំបន្ទាន់ បន្ទាប់មកក៏បានលើកពេលចាក់ទៅវិញ ។  WHO មើលឃើញថា «គ្មានភាពចាំបាច់» ដែលត្រូវផ្អាកប្រើវ៉ាក់សាំងអេស្ត្រា សេណេកានោះឡើយ ។

អ្នកនាំពាក្យរូបនោះបានសង្កត់ធ្ងន់ថា វ៉ាក់សាំងសេណេកា ចាប់ផ្តើមប្រើកាលពីពាក់កណ្តាលខែមុនក្នុងភាពអាសន្ន ហើយ​ការអនុម័តឲ្យប្រើប្រាស់វ៉ាសាំងនេះ មានការពិចារណាយ៉ាងលម្អិតពីអ្នកជំនាញ ដោយផ្តល់លទ្ធផលថា «អាចប្របន្តបាន» និងរហូតមកទល់នឹងបច្ចុប្បន្ន គ្មានការបញ្ជាក់ណាមួយជាផ្លូវការថា វ៉ាក់សាំងយីហោណាក៏ដោយ គ្មានប្រតិកម្ម ឬធ្វើឲ្យបាត់បង់ជីវិតមនុស្សឡើយ ។

កត់សម្គាល់ថា វ៉ាក់សាំងអេស្ត្រា សេណេហ្គា/អុកហ្វដ កំពុងក្លាយជាវ៉ាក់សាំងដែល WHO ចែកចាយច្រើនបំផុតក្នុងពេលបច្ចុប្បន្ននេះ ៕


ប្រភពពី AP

ដោយ ពិសិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម