អត្ថប្រយោជន៍ទឹកស្លឹកគ្រៃចំពោះសុខភាព និងវិធីធ្វើវា

ចំណេះដឹងទូទៅថ្ងៃពុធ ទី10 ខែមិីនា ឆ្នាំ2021 ម៉ោង 11:30 នាទី ព្រឹក

វិធីធ្វើទឹកស្លឹកគ្រៃ៖

* គ្រឿងផ្សំ៖
– គល់ស្លឹកគ្រៃ ៦ ទៅ ១០ គល់ធំៗ
– ស្ករ ៦ ស្លាបព្រាបាយ (ប្រសិនជាអ្នកដែលមិនចូលចិត្តស្ករដាក់តែ ៣ស្លាបព្រាក៏បាន)
– ទឹក ៨ កែវ។

566

* វិធីធ្វើ៖
១. លាងទឹកអោយស្អាតល្អ ហើយបកសំបកខាងក្រៅចេញ និង កាត់ស្លឹកចុងៗ ដែលពណ៌ត្នោតចេញ
២. កាត់ឬសដែលកខ្វក់ចេញ, ហាន់គល់ស្លឹកគ្រៃ ជាកង់ៗ (អាចពុះជាពីរ ក៏បាន)
៣. យកអង្រែ រឺកាបិតដែលធ្ងន់ ដំបំបែកគល់ស្លឹកគ្រៃ អោយបែកចេញពីគ្នា។ ធ្វើបែបនេះវាងាយស្រួលអោយជាតិទឹកចេញពេលដែលស្ងោរ។

1437039036.1
៤. ដាក់គុលស្លឹកគ្រៃទៅក្នុងឆ្នាំងដែលមានទឹកហើយដាំវា។ ពេលដែលទឹកចាប់ផ្តើមពុះ បន្ថយភ្លើងហើយរំងាស់វាប្រហែលជា ១ ម៉ោង រឺ ១ម៉ោងកន្លះ។ ទឹកដែលដាំនោះមានពណ៌បៃតងព្រឿងៗ។
៥. បន្ថែមស្ករចូលហើយកូររហូតដល់វារលាយ។
៦. បិទភ្លើងយកកន្ត្រង រឺស្បៃដែលស្អាតមកច្រោះយកតែជាតិទឹក។
៧. អ្នកអាចដាក់ដុំទឹកកកអនាម័យ ចូលទៅក្នុងកែវទឹកស្លឹកគ្រៃនោះបាននៅពេលដែលអ្នកផឹកវា តែជាការល្អគួរតែក្ដៅៗ។ ប្រសិនជាអ្នកបន្ថែមក្រូចឆ្មា ២ រឺ ៣ ចំណិត ទៀតអ្នកច្បាស់ជាពេញចិត្តកាន់តែខ្លាំង។

818wEq6fHuL._SX466_

 *អត្ថប្រយោជន៍របស់វា៖
– ជួយអ្នកដែលកង្វះឈាមក្រហម
– ប្រឆាំងនឹងជំងឺមហារីក
– ប្រឆាំងនឹងការរលាក និង ប្រឆាំងនឹងការឆ្លងរោគ
– ការពារបាក់តេរី រឺ ការឆ្លងមេរោគផ្សិត

images
– បណ្តេញជាតិពុល
– ជំងឺទឹកនោមផ្អែម
– ការរំលាយអាហារ
– ការរលាកក្រពះ រឺ ចុកចុងដង្ហើម
– សំពាធឈាមឡើងខ្ពស់
– ជាតិកូឡេស្តេរ៉ូលខ្ពស់

tea-lemon-grass-originally-from-thailand-100g_6
– រោគដេកមិនលក់
– ប្រព័ន្ធសរសៃប្រសាទ
– សំអាតក្នុងរាងកាយ
– សុខភាពស្បែក
– ស្រក់គីឡូ។

_14-1000x1000

 អាចសាកល្បងអនុវត្តន៍វា ហើយរងចាំមើលពីប្រសិទ្ធភាពរបស់វា៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម