រកឃើញ អ្នកស្រុកល្វាឯម ចំនួន០៩នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រោយធ្វើតេស្ត លទ្ធផលវិជ្ជមាន ជំងឺកូវីដ-១៩

ព័ត៌មានសង្គមថ្ងៃពុធ ទី10 ខែមិីនា ឆ្នាំ2021 ម៉ោង 11:05 នាទី ព្រឹក

(ល្វាឯម)៖ នៅយប់ថ្ងៃទី០៩ ខែមីនា ឆាំ្ន២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្ដាល បានដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យករណីអ្នកស្រុកល្វាឯម ចំនួន០៩នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រោយលទ្ធផលធ្វើតេស្តសំណាក ចេញដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា មាន វិជ្ជមានជំងឺកូវីដ-១៩ ។
នៅទីនោះ ឯកឧត្តមអភិបាលខេត្ត បាន ដាក់បទបញ្ចា ដល់អាជ្ញាធរមានសមត្ថកិច្ច និងគ្រូពេទ្យជំនាញចាត់វិធានការ ស្រាវជ្រាវបន្ទាន់ ដោយកំណត់មុខសញ្ញា ស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលជាមួយពួកគាត់បន្ថែមទៀត ដើម្បីយកសំណាកធ្វើតេស្ត រកមេរោគកូវីដ-១៩និងដាក់ឲ្យបងប្អូន ទាំងនោះ ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ឃុំពាមឧកញ៉ាអុង។
ចំពោះអ្នកជម្ងឺ វិជ្ជមានកូវីដ-១៩ ទាំង៩នាក់ ត្រូវបានក្រុមគ្រូពេទ្យ នាំយកមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ រួចហើយ។
ដើម្បីគ្រប់គ្រងសភាពការណ៍នេះ ឯកឧត្តម អភិបាលខេត្ត បានសម្រេចប្រកាសបិទ ការធ្វើដំណើរឆ្លងកាត់ បរិវេណភូមិវាលធំ ឃុំពាមឧកញ៉ាអុង ជាបណ្តោះអាសន្នសិន៕

photo_2021-03-10_11-03-29

photo_2021-03-10_11-03-29 (2)

photo_2021-03-10_11-03-28

photo_2021-03-10_11-03-28 (2)

photo_2021-03-10_11-03-27

photo_2021-03-10_11-03-26


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម