ចិនចាប់ផ្ដើមដំណើរការលិខិតឆ្លងដែនវ៉ាក់សាំងកូវីដ-១៩

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែមិីនា ឆ្នាំ2021 ម៉ោង 9:18 នាទី ល្ងាច

ប៉េកាំង៖ ប្រទេសចិនបានចាប់ផ្ដើមដំណើរការហើយនូវកម្មវិធីចេញវិញ្ញាបនបត្រសុខភាពសម្រាប់អ្នកដំណើរនៅក្នុងស្រុក ដែលនេះជាការនាំមុខគេនៅក្នុងផែនការដែល គេស្គាល់ថា «លិខិតឆ្លងដែនវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19)»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។

វិញ្ញាបនប័ត្រឌីជីថល ដែលបង្ហាញពីស្ថានភាពនៃការចាក់វ៉ាក់សាំង និងលទ្ធផលធ្វើតេស្តរកវីរុស COVID-19 របស់អ្នកប្រើប្រាស់គឺមានសម្រាប់ពលរដ្ឋចិនហើយតាមរយៈកម្មវិធី នៅលើបណ្ដាញសង្គមចិន WeChat ដែលត្រូវបានដាក់ចេញឱ្យដំណើរការ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា វិញ្ញាបនបត្រនេះ កំពុងត្រូវបានដាក់ចេញ ដើម្បីជួយលើកកម្ពស់ការស្ទុះងើបឡើងវិញនូវសេដ្ឋកិច្ចពិភពលោក និងជួយសម្រួល ដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា វិញ្ញាបនបត្រសុខភាពអន្តរជាតិនាពេលបច្ចុប្បន្ននេះ អាចប្រើប្រាស់បានសម្រាប់តែប្រជាជនចិនប៉ុណ្ណោះ ហើយវាមិនទាន់ជាលក្ខណៈចាំបាច់នៅឡើយទេ។ វិញ្ញាបនបត្រនេះក៏មានលក្ខណៈជាទម្រង់ក្រដាសផងដែរដែលវាត្រូវបានគេគិតថាជា «លិខិតឆ្លងដែនវ៉ាក់សាំងប្រឆាំងវីរុស COVID-19» ដែលត្រូវបានគេស្គាល់ដំបូងគេនៅលើពិភពលោក។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺស្ថិតក្នុងចំណោមប្រទេសនានាដែលកំពុងពិចារណាលើការអនុវត្តស្រដៀងគ្នាទៅនឹងប្រទេសចិនដែរ ខណៈសហភាពអឺរ៉ុប ក៏កំពុងធ្វើការលើ «លិខិតឆ្លងដែនវ៉ាក់សាំងពណ៌បៃតង» ដែលនឹងអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅមករវាងប្រទេសជាសមាជិកយ៉ាងងាយស្រួល៕

fn-2021-03-09-17-43-35-0

fn-2021-03-09-17-43-35-1

fn-2021-03-09-17-43-35-2


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម