តោះរៀនឆាឡុកឡាក់សាច់គោ អោយមានរសជាតិឈ្ងុយ ឆ្ងាញ់ពិសា

ចំណេះដឹងទូទៅថ្ងៃសៅរ៍ ទី06 ខែមិីនា ឆ្នាំ2021 ម៉ោង 9:50 នាទី ព្រឹក

#របៀបធ្វើឆាឡុកឡាក់សាច់គោ

#គ្រឿងផ្សំ៖
- សាច់គោ យកសាច់ផុយ ( ហាន់ជាដុំរឺបន្ទះស្ដើងៗ តាមការចំណូលចិត្ត )
- ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង ម្រេច ក្រូចឆ្មា
- ម្សៅឆា យកមកលាយជាមួយទឹកបន្តិច កូរអោយរលាយចូលគ្នាអស់
- ខ្ទឹមស ចិញ្ច្រាំ
- បន្លែ : ត្រសក់ ប៉េងបោះ ខ្ទឹមបារាំង ហាន់ស្ដើងៗ និង សាលាដ

beef-lok-lak-scaled

#វិធីធ្វើ៖
- យកបន្លែមករៀបដាក់ចានអោយស្អាត រួចទុកមួយអន្លើរ
- យកសាច់មកលាយជាមួយ ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង ច្របល់អោយសព្វចូលគ្នា
- ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់់ខ្ទឹមសចូលបំពងអោយឈ្ងុយ បន្ទាប់មកដាក់សាច់ដែលច្របល់ជាមួយគ្រឿងហើយចូល កូរអោយសព្វ (បន្ថែមទឹកបន្តិចបើស្ងួត ) ទុកអោយឆ្អិនបន្តិច រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត បន្ទាប់មកដាក់ម្សៅឆាចូល កូរអោយសព្វ ឡើងខាប់
- បន្ទាប់មកដួសដាក់ពីលើចានបន្លែដែលយើងបានត្រៀមទុកនោះរួចលាបម្រេច ស្ករស អំបិល ក្រូចឆ្មា ហើយ រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត ញាុំស្ទាប់គ្នាបន្លែ ជ្រលក់ទឹកម្រេច ជាការស្រេច ។

-ធ្វើទឹកជ្រលក់ យកទឹកក្រូចឆ្មារ ទឹកត្រី ម្រេចម៉ត់ ស្ករ ៣ស្លាបព្រាបាយ ខ្ទឹមសចិញ្រ្ចាំ និងម្ទេសហាន់ ដាក់លាយចូលគ្នាអោយសព្វ ជាការស្រេច៕

hqdefault

80037764_2833069490124585_482573325558611968_n

maxresdefault


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម