តើ​អ្នក​ស្ថិត​នៅ​លេខ​ប៉ុន្មាន?

ចំណេះដឹងទូទៅថ្ងៃសុក្រ ទី05 ខែមិីនា ឆ្នាំ2021 ម៉ោង 5:36 នាទី ល្ងាច

តើ​ទម្រង់​ម្រាម​ដៃ​របស់​អ្នក​ស្ថិត​នៅ​លេខ​ប៉ុន្មាន? ក្នុង​អត្ថបទ​នេះ​មាន ៣ ប្រភេទ ហើយ​ប្រភេទ​នីមួយៗ​អាច​បង្ហាញ​ច្បាស់​ពី​លក្ខណៈ​សម្បត្តិ​របស់​អ្នក និង​ភាព​ជោគជ័យ​របស់​អ្នក​នៅ​ថ្ងៃ​ខាង​មុខ​បាន។

ទម្រង់​ម្រាម​ដៃ​ទី ១

1-11

1

លើក​ដៃ​ឆ្វេង​ឡើង ប្រសិន​ជា​អ្នក​មាន​ម្រាម​ដៃ​ចង្អុល​ទាប​ជាង​ដៃ​នាង នោះ​អ្នក​គឺ​ជា​មនុស្ស​ដែល​សកម្ម​បំផុត​នៅ​ពេល​បំពេញ​កិច្ចការងារ​ផ្សេងៗ ហើយ​ជា​ធនធាន​ដ៏​ល្អ​មួយ និង​ជា​ទី​ប្រឹក្សា​ពូកែ​ខាង​ផ្តល់​យោបល់​សម្រាប់​អ្នក​ដទៃ។ មនុស្ស​ជា​ច្រើន​គេ​តែងតែ​ចូលចិត្ត​នៅ​ក្បែរ​អ្នក នោះ​ក៏​ដោយសារ​ចំណុច​ទាក់ទាញ​របស់​អ្នក​ទាំង​នោះ​ហើយ។

ដោយសារ​បុគ្គល​លក្ខណៈ​ដ៏​ល្អ​ពី​កំណើត រមែង​ជួយ​ឲ្យ​អ្នក​ឆាប់​ទទួល​បាន​ជោគជ័យ​ក្នុង​កិច្ច​ការងារ​ផ្សេងៗ​នៅ​ថ្ងៃ​ខាង​មុខ ហើយ​មិន​ថា​នៅ​ស្ថាប័ន​ណា​មួយ ឬ​ក្នុង​អាជីវកម្ម​ណា​ក្តី អ្នក​រមែង​ទួល​បាន​ការ​ជឿជាក់ និង​ឲ្យ​តម្លៃ​ខ្ពស់​បំផុត។

ទម្រង់​ម្រាម​ដៃ​ទី ២

2-11

2

 


​លើក​ដៃ​ឆ្វេង​ឡើង ប្រសិន​ជា​អ្នក​មាន​ម្រាម​ដៃ​ចង្អុល​ខ្ពស់​ជាង​ម្រាម​ដៃ​នាង នោះ​អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ទំនោរ​ទៅ​រក​ភាព​ឯករាជ្យ ភាព​ល្អឥតខ្ចោះ និង​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ខ្លាំង​បំផុត។

និយាយ​ពី​ភាព​ជោគជ័យ មនុស្ស​ប្រភេទ​នេះ​ចូលចិត្ត​ធ្វើការ​តែ​ម្នាក់​ឯង ហើយ​សម្រាប់​ពួក​គេ​នៅ​ការងារ​ខ្លះ​ធ្វើ​តែ​ឯង​គឺ​ងាយ​នឹង​សម្រេច​ជាង​ការ​ធ្វើ​ជា​ក្រុម។ នៅ​ក្នុង​ន័យ​ស្នេហា​វិញ ពួក​គេ​មាន​អារម្មណ៍​ចេះ​បត់បែន ហើយ​រមែង​រំជួល​ចិត្ត​ខ្លាំង​នៅ​ពេល​ជួប​រឿង​រ៉ូមែនទិក​ផ្សេងៗ។

ទម្រង់​ម្រាម​ដៃ​ទី ៣

3-17

3

លើក​ដៃ​ឆ្វេង​ឡើង ប្រសិន​ជា​អ្នក​មាន​ម្រាម​ដៃ​ចង្អុល​ស្មើ​ម្រាម​ដៃ​នាង នោះ​អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​សន្តិភាព មិន​ចូលចិត្ត​បង្ក​ជម្លោះ​ទាស់​ពាក្យ​សម្តី​ជាមួយ​នរណា​ម្នាក់​ទេ។ អ្នក​តែងតែ​ព្យាយាម​រក្សា​ភាព​ស្ងប់ស្ងាត់ ហើយ​ស្មោះត្រង់​នឹង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ណាស់ ជាង​នេះ​លើ​ការងារ​អ្វី​អ្នក​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់។

ដោយសារ​អំណោយ​ទាន​ពី​ធម្មជាតិ​ទាំង​អស់​នេះ ដែល​នាំ​ឲ្យ​អ្នក​រមែង​ទទួល​បាន​មនុស្ស​ជា​ច្រើន​គេ​ចូលចិត្ត​មក​នៅ​ក្បែរ ហើយ​ក្នុង​កិច្ច​ការងារ​អ្វី​ក៏​ឆាប់​បាន​ដៃ​គូសហកា​ជា​រឿយៗ​ដែរ តែ​ត្រូវ​ប្រយ័ត្ន​បន្តិច​ផង កុំ​ឆាប់​ទុក​ចិត្ត​អ្នក​ដទៃ​ណា​ម្នាក់​ពេក៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម