ក្រុងព្រះសីហនុ និងយកទីតាំងទាំងនោះធ្វើជាមណ្ឌលចត្តាឡីស័ក ក្រោយពាក់ព័ន្ធករណីកូវីដ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី05 ខែមិីនា ឆ្នាំ2021 ម៉ោង 10:39 នាទី ព្រឹក

រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានរកឃើញមានអ្នកផ្ទុកវីរុសកូវីដ១៩ ធ្លាប់ចេញចូល និងមកហូបអាហារនៅទីតាំងចំនួន០៤នៅក្នុងខេត្តព្រះសីហនុរួមមាន៖


១- ធនាគាររួយលី ស្ថិតនៅផ្លូ ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
២- សណ្ឋាគារ មីនហ៊ួយ ស្ថិតនៅផ្លូវ ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
៣- សញ្ឋាគារ និងផ្ទះល្វែងរ៉ុងកាង ស្ថិតនៅផ្លូវបេតុង ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
៤- ហាងស៊ុបឆុងឈីង កោឡោជីវ ស្ថិតនៅផ្លូវពូឡូវ៉ៃ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ តម្រូវឲ្យម្ចាស់ទីតាំងខាងលើផ្អាកជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យមានភ្ញៀវថ្មីចូល ហើយក៏មិនអនុញ្ញាតឲ្យភ្ញៀវថ្មីចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុមការងាររដ្ឋបាលខេត្តនឹងរៀបចំទីតាំងទាំងនោះជា មណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកនៅទីតាំងខាងលើ ដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩។155919944_2668486916774720_3012548740068540802_o

156431281_2668484096775002_8661888877699421974_o

155451742_2668482700108475_1802050532717308131_o

155819853_2668477673442311_2863550070904476831_o


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម