អត្ថប្រយោជន៏ដើម ប្រមោយដំរី អាចព្យាបាលជំងឺ ជាច្រើនមិនគួរឱ្យជឿ

ចំណេះដឹងទូទៅថ្ងៃពុធ ទី03 ខែមិីនា ឆ្នាំ2021 ម៉ោង 2:14 នាទី ល្ងាច

ដើមប្រមោយដំរី ដុះស្ទើពេញដី តែមិនសូវមានអ្នកដឹងថាអាចប្រើជាឱសថកបជំងឺសន្ធឹកមិនគួរឱ្យជឿ ដោយវាអាចព្យាបាលជំងឺ៖ ហើមសួត ដំបៅសួត បួសសួត ដំបៅក្នុងមាត់ ប្រទេះទឹកបាយ ក្អក ហឺត គ្រុន ផ្តាសាយ ពិស បូស នោមតិច នោមចេញឈាម ហើមបណ្តាលមកពីរលាកតំរងនោម និងប្រឆាំងការរលាក និងហើម។

ប្រភេទរុក្ខជាតិ ៖ ប្រមោយដំរី

 សម្រាប់ការព្យាបាលជំងឺហើមសួត ដំបៅសួតបួសសួត ដំបៅក្នុងមាត់ ប្រមេះទឹកបាយ ក្អក ហឺត គ្រុនផ្តាសាយ ពិស បូស។

23413854684_c1168b35af_b


#វិធីធ្វើ និងវិធីប្រើប្រាស់៖

រុក្ខជាតិទាំងមូល ឫស ប្រើស្រស់ ឬហាលស្ងួត

ទឹកហូបព្យាបាល ហើមសួត ដំបៅសួត បួសសួត ដំបៅក្នុងមាត់ ប្រទេះទឹកបាយ។ ឫសប្រមោយដំរីដាំទឹកហូប ព្យាបាលក្អក ហឺត គ្រុនផ្តាសាយ។ ស្លឹកប្រមោយដំរីស្រស់ បុកបិតព្យាបាលពិស បូស។
ប្រើពី ១០-១៥ក្រាម ដាំផឹកក្នុង១ថ្ងៃ។

សម្រាប់ការព្យាបាលជំងឺនោមតិច នោមចេញឈាម ហើមបណ្តាលមកពីរលាកតំរងនោមនិងប្រឆាំងការរលាក និងហើម ។

unnamed (1)_1

#វិធីធ្វើ និងវិធីប្រើប្រាស់

ហាលឱ្យស្ងួត កិនជាម្សៅ កម្រិតពី៣-៦ក្រាម ឬស្ងោរផឹកជាទឹក២០០-៤០០មីលីក្រាម សម្រាប់ព្យាបាលជំងឺរលាកតំរងនោម។ បើហើមសើរស្បែក ដំ និង បិទ កន្លែងហើម។

download_2

#កំណត់ចំណាំ
ហាមប្រើចំពោះអ្នកជំងឺរលាកថ្លើម ស្ត្រីមានផ្ទៃពោះនិងហាមប្រើរយៈពេលយូរ។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង៕

ផ្តល់សិទ្ធដោយ ៖អ៊ាង សុផល្លែត

unnamed_1

69877744_427476367973350_8404981029512675328_n

photo_2018-05-04_18-20-04


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម