អ្នកកើតជំងឺកូវីដម្នាក់ បានទៅហូបការនៅឃុំពាមជីកង ស្រុកកងមាស, រដ្ឋបាលខេត្តកំពង់ចាម អំពាវនាវអ្នកពាក់ព័ន្ធមកយកសំណាក

ព័ត៌មានសង្គមថ្ងៃសុក្រ ទី26 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 10:23 នាទី ល្ងាច

កំពង់ចាម៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានរកឃើញថា មានអ្នកកើតជំងឺកូវីដ-១៩ម្នាក់ បានទៅចូលរួមពិធីមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន ទទួលបាននៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

vuth_1548316793_36085_37405

រដ្ឋបាលខេត្តកំពង់ចាម បានអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តអំពាវនាវដល់អ្នក ដែលបានមកចូលរួមក្នុងមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកកងមាស ទៅពិនិត្យសុខភាព និងយកសំណាកដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្ត នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏កំពុងស្វែករកអ្នកពាក់ព័ន្ធផ្សេងទៀតផង ពិសេសអ្នករួមតុជាមួយផ្ទាល់ រួមមាន ក្រុមអ្នកសំអាង និងអ្នកថតរូប រស់នៅភូមិព្រៃទទឹង និងភូមិវាលស្បូវ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ព្រមទាំងប្រជាពលរដ្ឋ២នាក់ផ្សេងទៀត រស់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស៕

fn-2021-02-26-21-42-29-0


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម