តោះ ! ថៃបើកជើងហោះហើរអន្តរជាតិចូល-ចេញប្រទេស ចាប់ពីថ្ងៃទី ១ មីនានេះទៅ...

ទេសចរណ៍ថ្ងៃសុក្រ ទី26 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 2:24 នាទី ល្ងាច

 

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (The Civil Aviation Authority of Thailand ) ប្រកាសបើកជើងហោះហើរអន្តរជាតិចូល-ចេញប្រទេសថៃ ចាប់ពីថ្ងៃទី ១ ខែមីនាហើយ ។

ថ្ងៃទី ២៦ ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងគមនាគមថៃបានបង្ហើបឲ្យដឹងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (กพท. , CAAT) បានចេញសេចក្តីប្រកាសជាមួយនឹងលក្ខខណ្ឌក្នុងការអនុញ្ញាតឲ្យហោះហើរចូល-ចេញប្រទេសថៃ ។ លក្ខខណ្ឌបន្ថែមសម្រាប់ការអនុញ្ញាតឱ្យហោះហើរធ្វើដំណើរមកពីបរទេស ដោយបន្ថែមយន្ដហោះដែលជាជើងហោះហើរអន្តរជាតិជាមួយអ្នកដំណើរដែលត្រូវផ្ទេរ ឬប្តូរ (Transit/Transfer Flight) និងអាចហោះហើរចូល-ចេញប្រទេសថៃបាន ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ២០២១ នេះតទៅ ។

«ការបើកការហោះហើរខាងលើ ជាចំណែកមួយនៃវិធានការជួយដល់ក្រុមហ៊ុនអាកាសចរណ៍ ដែល ស្របតាមតម្រូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ ហើយក៏ស្របទៅនឹងសេចក្តីសម្រេចនៃកិច្ចប្រជុំក្រុមប្រឹក្សាគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ផងដែរ» ប្រធាន CAAT ពោល ៕

ពីវេបសាយ dailynews

ដោយ ណយ វង្ស

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម