អាជ្ញាធរស្រុកកំពង់ត្រឡាច ចុះផ្សព្វផ្សាយពីវិធីបង្ការការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ តាមទីប្រជុំជន ផ្សារ រោងការ និងតាមបណ្តាលផ្លូវនានាក្នុងឃុំនីមួយៗ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី25 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 6:08 នាទី ល្ងាច

កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរស្រុកកំពង់ត្រឡាច ចុះផ្សព្វផ្សាយពីវិធីបង្ការការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ និងអាជីវករ តាមទីប្រជុំជន ផ្សារ រោងការ និងតាមបណ្តាលផ្លូវនានាក្នុងឃុំនីមួយៗ ទៅតាមគោលដៅមាន៖ ទី១.ផ្សារសាលាលេខ៥ ទី២.ផ្សារថ្នល់ទទឹង និងផ្សារកំពង់តាជេស ទី៣.ផ្សារក្បាល់ថ្នល់សេប និងផ្សារកំពង់ប្រាសាទ ស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

IMG_20210225_154038_691

ការចុះផ្សព្វផ្សាយនេះដឹកនាំដោយលោក សន សំអាត លោក អាំ សុគន្ធ អភិបាលរងស្រុកកំពង់ត្រឡាច។ ដោយមានការចូលរូមពីមន្ត្រីសាលាស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក ការិយាល័យប្រតិបត្តិស្រុក ដែលបានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋតាមឃោសនព័ព្ទ ពីវិធីបង្ការការពារ និងទប់ស្កាត់ ការឆ្លងនៃជំងឺកូវីដ១៩ (Covid -19)។

IMG_20210225_153955_625

ក្នុងឱកាសនៃការចុះផ្សព្វផ្សាយនោះដែរ លោក អភិបាលរងស្រុក បានធ្វើការណែនាំដល់បងប្អូន ប្រជាពលរដ្ឋទូទៅ ឱ្យចេះធ្វើអនាម័យ និងការពារដោយពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬសាប៊ូ ឬជែល និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

IMG_20210225_154012_085

FB_IMG_1614242598276

FB_IMG_1614242593992


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម