នោះស្ងាត់​ៗ ! ខេត្តតាកែវរកឃើញមនុស្សជាង១០នាក់ ពាក់ព័ន្ធព្រឹត្តិការ​ណ៍សហគមន៍ ២០ កុម្ភៈ

ព័ត៌មានសង្គមថ្ងៃពុធ ទី24 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 5:13 នាទី ល្ងាច

អាជ្ញាធរ​ខេត្តតាកែវនៅថ្ងៃនេះ បានរកឃើញមនុស្សជាង ១០ នាក់ មានជាប់ពាក់​ព័ន្ធផ្ទាល់ និងប្រយោលទៅ​នឹង​ព្រឹ​ត្តិការណ៍សហគមន៍ ២០ កុម្ភៈ។អភិបាលស្រុកបាទីលោក ភួន ឈីម បានប្រាប់នៅរសៀលនេះថា អាជ្ញាធរស្រុក បាន​បញ្ជូន​មនុស្សចំនួន ៣ នាក់ដែល​ប៉ះពាល់ផ្ទាល់ទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ Seven Day In ក្នុងក្រុងដូនកែវ ហើយមាន​មនុ​ស្ស​១១ នាក់ផ្សេងទៀតដែលប៉ះ​ពាល់​ប្រយោលធ្វើ​ចត្តាឡី​ស័កនៅផ្ទះ។


លោកប្រាប់ថា អ្នកដែល​ធ្វើចត្តាឡីស័កនៅផ្ទះ ដោយសារតែអ្នកទាំងនោះ បានជួប​ប្រាស្រ័យប្រយោល ប៉ុន្តែត្រូវស្ថិតក្រោមការតាមដាននៅផ្ទះ យកសំណាកផងដែរ។លោកថា អ្នក​ប៉ះ​ពាល់ផ្ទាល់នោះ មានបុរសពីរនាក់ធ្វើការនៅក្នុងសណ្ឋាគារមួយនៅកោះពេជ្រ ដែលជាចំណុច​សង្ស័យរបស់មន្ត្រីសុខាភិបាល និងបុរសម្នាក់ទៀតជាអ្នករត់ម៉ូតូកង់បី។

លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យកម្ពុជាថ្មីដឹងដែរថា អាជ្ញាធរ​បានរក​ឃើញ​​អ្នកប៉ះពាល់ផ្ទាល់តែម្តងចំនួន ៤ នាក់ ដែលប៉ះពាលផ្ទាល់មកធ្វើចត្តាឡីស័ក ខណៈដែលគ្រួសារអ្នកទាំងនេះ ជាង ១០ នាក់ផ្សេងទៀត ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ក្រោមការតាមដានរបស់មន្ត្រីសុខាភិបាលយ៉ាងប្រុងប្រយ័ត្ន។

152351308_1758906334287076_1213406387052937174_o-1024x576


លោក នុត ស៊ីណាត ឲ្យដឹងថា អ្នកធ្វើចត្តាឡីស័កទាំងអស់នាពេលបច្ចុប្បន្នមានជិត ៦០ នាក់ ក្នុងមណ្ឌលចត្តាឡីស័កចំនួន២កន្លែង នៅសាលាគរុកោសល្យ និងសណ្ឋាគារ Seven Day In។

នៅក្នុងរយៈពេល៥ថ្ងៃ មានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈបានកើនឡើងរហូតដល់ជិត១៤០ភាគច្រើនជាជនជាតិចិនក្នុងនោះមាន៣ករណីមានមេរោគកូវីដ១៩បម្លែងខ្លួនថ្មី។

ក្រសួងសុខាភិបាលបានឲ្យដឹងថាករណីឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ មានការកើនឡើងជាបបន្តបន្ទាប់មិនមានការថមថយទេពោលគឺចាប់ពីថ្ងៃទី២០រហូតដល់ថ្ងៃទី២៤កម្ភៈនេះមានអ្នកឆ្លងចំនួន១៣៧នាក់ស្រី៧១​នាក់និងបុរស៦៦នាក់។

152074393_1758906260953750_3538330258846585465_n

នៅថ្ងៃទី ២៤ ខែកុម្ភៈនេះ ក្នុងចំណោមអ្នកឆ្លងថ្មី៤០នាក់ក្នុងនោះមាន ៣៨នាក់ភាគច្រើនជាជនជាតិចិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ។លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពា្យក្រសួងសុខាភិបាលបានឲ្យដឹងថាព្រឹត្តិការណ៍សហគម៍២០កម្ភៈនេះមានលក្ខណៈស្មុគស្មាញនិងស៊ាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាដែលបានបិទបញ្ចប់កន្លងទៅដោយ​សារវាមានការចម្លងទ្រង់ទ្រាយធំនិងលឿនរហ័សជាងមុនដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធត្រូវរួមសាមគ្គីគ្នាឲ្យបានរឹងមាំដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កុំឲ្យឆ្លងចូលសហគមន៍៕

អត្ថបទ៖ ឡេង ដេត


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម