អភិបាលខេត្តកណ្តាល ណែនាំក្រុមគ្រូពេទ្យ ពិនិត្យតាមដានសុខភាព ជាប់ប្រចាំ ដល់ជនជាតិចិន ដែលកំពង់សំរាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកជយ័ជំនះ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភះ

ព័ត៌មានសង្គមថ្ងៃពុធ ទី24 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 4:53 នាទី ល្ងាច

ខេត្តកណ្តាល៖ អភិបាលខេត្ត កណ្តាល ឯកឧត្តម គង់ សោភណ្ឌ័ ក្នុងឱកាសចុះសាកសួរសុខទុក្ខ និងសម្របសម្រួលដោះស្រាយ នូវរាល់បញ្ហាមួយចំនួន ជាមួយជនជាតិចិន ដែលមានផ្ទុកជំងឺកូវីដ-១៩ ចំនួន ២០ នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ហើយដែលក្រសួងសុខាភិបាល បានបញ្ជូនមកពីរាជធានីភ្នំពេញ មកស្នាក់នៅសម្រាកព្យាបាល មន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ កាលរសៀលថ្ងៃទី ២៤កុម្ភះនេះ បានជួយសំរបដោះស្រាយ នូវសំណូមពរមួយចំនួន ដល់ពួកគាត់ និងបានណែនាំ ដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ពិនិត្យសុខភាព និងតាមដានជាប្រចាំ ពិសេសត្រូវយកសំណាក ដើម្បីធ្វើតេស្ត។

photo_2021-02-24_16-48-47

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានដាក់បទបញ្ជាមុឺងម៉ាត់ អោយ អាជ្ញាធរក្រុងតាខ្មៅ ត្រូវចាត់វិធានការ គ្រប់គ្រងអោយបានគត់មត់ ជៀសវាងការគេចវេស ពីការធ្វើចត្តាឡីសក័ តាមគោលការណ៍របស់ ក្រសួងសុខាភិបាល។ម៉្យាងទៀត ត្រូវរៀបចំនូវម្ហូបអាហារជាប្រចាំថ្ងៃ ជូនពួកគាត់ អោយបានសមរម្យ។

photo_2021-02-24_16-48-49


ជនជាតិចិនដែល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកជយ័ជំនះបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ ព្យាបាលជំងឺនិងផ្តល់ការហុបចុក ដល់ពួកគាត់ គឺមិនរើសអើង ជាតិសាសន៍អ្វីឡើយ ដោយប្រកាន់យកគោលការណ៍ មនុស្សធម៌ជាមូលដ្ឋានគ្រឹះ៕

photo_2021-02-24_16-48-50 (2)

photo_2021-02-24_16-48-52

photo_2021-02-24_16-48-45

photo_2021-02-24_16-48-48


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម