សម្តេចអគ្គម​ហាពញាចក្រីហេង សំរិនជំរុញឲ្យមន្រ្តីបក្សគ្រប់ថ្នាក់​មា​នភាពស្មោះត្រង់ក្នុង​ការបម្រើប្រទេ​សជាតិ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 1:06 នាទី ល្ងាច

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា បានជំរុញឲ្យមន្រ្តីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកមានភាពស្មោះត្រង់ និងបម្រើជាតិ និងប្រជាជនអស់ពីចិត្តពីថ្លើម ប្តេជ្ញា ការពារគណបក្សនៅគ្រប់កាលៈទេសៈ រាំងស្កាត់បាតុភាពអសកម្មរបស់មន្រ្តីគណបក្ស ដោយភាពម៉ឺងម៉ាត់តាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។
សម្តេចបានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងការបិទកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ នៅក្នុងខេត្តត្បូងឃ្មុំ។


សម្តេចបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជាក្រុមការងារចុះជួយមូលដ្ឋានទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាជននាពេលកន្លងមក។ សម្តេចបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ត្រូវរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃអំពីសភាពការណ៍ទូទៅ និងការងាររបស់ គណបក្សនៅឆ្នាំ២០២០ កន្លងមក និងកំណត់ទិសដៅភារកិច្ចឆ្នាំ២០២១ ។ ប៉ុន្តែអាស្រ័យដោយការរាតត្បាតនៃជម្ងឺកូវីត-១៩ ទើបគណបក្សមិនអាចរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣នេះបាន។


ហេតុនេះគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ត្រូវរៀបចំរបាយការណ៍បូកសរុបខាងលើ សម្រាប់ជាត្រីវិស័យជូនដល់គណៈកម្មាធិការ គណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្រ្តីសមាជិក សមាជិកាគណបក្សទាំងអស់ជ្រួតជ្រាប ដោយមានការឯកភាពគ្នា អំពីការវាយតម្លៃសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងកំណត់ទិសដៅភារកិច្ចសម្រាប់អនុវត្តន៍នៅឆ្នាំ២០២១ ។

152509289_1820934961413304_3786913025203432679_o

សម្តេចប្រធានកិត្តិយសគណបក្ស បានលើកទឹកចិត្តសមាជិកទាំងអស់ បន្តកសាងពង្រឹង លើកកម្ពស់សមត្ថភាព ប្រសិទ្ធិភាពការងាររបស់ កម្មាធិការគណបក្សគ្រប់ថ្នាក់ ក្នុងការដឹកនាំអនុវត្តន៍រាល់ភារកិច្ច នយោបាយដោយប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំម្នាក់ៗ ទទួលខុសត្រូវ មានរបៀបរបបធ្វើការងារច្បាស់លាស់ និងប្រជុំជីវភាពបក្សទៀងទាត់ ផ្សាភ្ជាប់ជិតស្និទ្ធជាមួយ សមាជិកគណបក្ស និងមហាជន ។


សម្តេចស្នើឲ្យក្រុមការងារបន្តពង្រឹង ស្ថាប័នជំនួយការរបស់ គណបក្សគ្រប់ថ្នាក់ ដើម្បីធានានិរន្តរភាពការងារ និងជួរមន្រ្តីជំនាញបន្តវេន បន្តជំរុញរៀបចំរចនាសម្ព័ន្ធយុវជនគណបក្សគ្រប់ថ្នាក់ សំដៅជួយគណបក្សក្នុងការគ្រប់គ្រងសមាជិកបក្សជាយុវជនលើការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំងសំដៅរួមចំណែកធានានូវប្រសិទ្ធភាពនៃការដឹកនាំរបស់គណបក្ស ។ បន្តជំរុញការកសាង ពង្រីកសមាជិកគណបក្សដោយយកចិត្តទុកដាក់ អំពីគុណភាព ស្របតាមសំណូមពរនៃយុទ្ធសាស្រ្តរបស់គណបក្សគឺ “សមាជិកគណបក្សមួយរូប ជាសំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក”។កិច្ចប្រជុំកិច្ចក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំបានបិទបញ្ចប់ក្រោយបរិយាកាសរីករាយនិងការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការនាំមកនូវភាពជោគជ័យជូនគណបក្សទៀតក្នុងការបោះឆ្នោតជ្រើសរើសឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនោះ៕សហការី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម