អគ្គិភ័យឆាបឆេះផ្ទះអស់៦ខ្នងទាំងយប់នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី19 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 11:21 នាទី ព្រឹក

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះអស់៦ខ្នង ដោយផ្ដើមចេញពីការឆ្លងចរន្តអគ្គិសនីឆេះម៉ាស៊ីនភ្លើងនៅក្នុងរោងម៉ាស៊ីនអាឈើមួយកន្លែង ហើយអ្នកនៅក្បែរនោះក៏ងើបទៅយកទឹកបាញ់ពន្លត់ តែមិនរលត់បែរឆាបឆេះចេញជាអណ្ដាតភ្លើងកាន់តែខ្លាំងឡើង មិនអាចគ្រប់គ្រងបាន ក៏ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងសុំអន្តរាគមន៍ពីសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់ កាលពីនៅវេលាម៉ោង១១:៣០នាទីយប់ ថៃ្ងព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលស្ថិតនៅផ្លូវបេតុងខាងជើងរបងវត្តចាស់ ក្រុម០២ ភូមិ០២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

photo_2021-02-19-08.32.53

សាក្សីដែលស្ថិតក្នុងហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារទាំងទឹកភ្នែកនិងអារម្មណ៍បាត់បង់ផ្ទះដូច្នេះថា នៅមុនពេលកើតហេតុ ខណៈពេលកំពុងសម្រាកលង់លក់ ការឆ្លងចរន្តអគ្គិសនីឆេះម៉ាស៊ីនភ្លើងនៅក្នុងរោងម៉ាស៊ីនអាឈើមួយកន្លែងដែលមានម្ចាស់ឈ្មោះជាង ដូ ហើយគាត់ក៏ភ្ញាក់ពីដំណេកចេញទៅយកទឹកជះពន្លត់ដែរ តែមិនរលត់ បែរឆាបឆេះចេញជាអណ្ដាតភ្លើងកាន់តែខ្លាំងឡើង មិនអាចគ្រប់គ្រងបាន ក៏ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងសុំអន្តរាគមន៍ពីសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់តែម្ដង ខណៈពេលដែលគាត់ព្យាយាមជះទឹកពន្លត់ភ្លើង ភ្លើងមិនរលត់រាលដាលឆេះដល់ផ្ទះរបស់គាត់អស់រលីងថែមទៀតផង ធ្វើអោយគាត់យកទ្រព្យសម្បត្តិអ្វីចេញមកក្រៅមិនបានឡើយ ។

photo_2021-02-19-08.32.32

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះកើតហេតុជាប្រភេទសំណង់ ឈើប្រក់សង្ក័សី (ទំហំ ៤ម៉ែត្រ x ៨ម៉ែត្រ) ដែលមានម្ចាស់ឈ្មោះ ធី រិទ្ធី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងធ្វើម៉ូតូ មូលហេតុ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី និងឆេះបំផ្លាញផ្ទះអស់០៦ខ្នងផ្ទះអស់ទាំងស្រុង ខូចខាតសម្ភារនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋអស់មួយចំនួនធំ ដោយមិនទាន់អាចគិតជាទឹកប្រាក់បាននៅឡើយ ។ (ស្លាប់មនុស្ស គ្មាន របួសមនុស្ស គ្មាន) ។

photo_2021-02-19-08.32.59

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ថា ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាង២០គ្រឿង ដោយរថយន្តពន្លត់អគ្គិភ័យការិយាល័យអគ្គិភ័យ ចំនួន ១៦គ្រឿង ប្រើប្រាស់ទឹកអស់ ១៦ឡាន ស្មើនឹង ៧០ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យសហការជួយអន្តរាគមន៍រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ២០ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។ អគ្គិភ័យខាងលើបានរលត់ទៅវិញហើយ នៅវេលាម៉ោង១២:២០នាទីយប់រំលងអាធ្រាត្រថ្ងៃខែឆ្នាំដដែល ៕

photo_2021-02-19-08.32.48

photo_2021-02-19-08.32.55


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម