អត្ថប្រយោជន៏ ភេសជ្ជៈធម្មជាតិទាំង០៥ ញុំារាល់ថ្ងៃ ជួយកំចាត់ជាតិពុលក្នុងខ្លួន

ចំណេះដឹងទូទៅថ្ងៃសៅរ៍ ទី13 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 11:46 នាទី ព្រឹក

ក្នុងខ្លួនរបស់យើងសព្វថ្ងៃពោរពេញទៅដោយជាតិពុលដែលបង្កឡើងពីបរិស្ថានជុំវិញខ្លួនដែលផ្ទុកទៅដោយសារធាតុគីមី​ផ្សេងៗ ជាពិសេសតាមរយៈការញុំាចំណីអាហារនេះតែម្ដង។ សារជាតិពុលទាំងនេះពេលផ្ទុកក្នុងខ្លួនយូរទៅៗវាបណ្ដាលឲ្យរាងកាយរបស់យើងងាយនឹងទ្រុឌទ្រោមឆ្លងជំងឺផ្សេងៗ។ បើទោះបីជាតិពុលទាំងនោះបញ្ចេញតាមរយៈលាមក ទឹកនោម និងញើសក្ដី តែក៏មិនប្រាកដថាក្នុងខ្លួនរបស់យើងមិនមានជាតិពុលមួយរយភាគរយនោះដែរ។ ដូច្នេះដើម្បីកំចាត់ជាតិពុលពីក្នុងខ្លួនក្នុងថ្ងៃនេះ យើងនឹងលើកឡើងពីភេសជ្ជៈទាំង០៥ខាងក្រោមនេះមកជម្រាបជូនបងប្អូនទាំងអស់គ្នាឲ្យបានដឹង៖

1.ទឹកក្រូចឆ្មាក្ដៅៗ

download

ក្រូចឆ្មាជាផ្លែដែលមានដែលសម្បូរទៅដោយជាតិអាស៊ីត វាមានផ្ទុកឥទ្ធិពលអាល់កាឡាំងទៅលើរាងកាយដែលជួយទៅដល់ការរំលាយអាហារ ។ រាងកាយរបស់យើងមានដំណើរការបានល្អដោយសារមានជាតិកាល់កាឡាំង។ ហើយជាតិកាល់កាឡាំងនេះវាជួយពីការរលាកនៃជំងឺ និងជួយសម្អាតជាតិពុលពីក្នុថ្លើម។ អ្វីដែលកាន់តែពិសេសនោះការទទួលទានទឹកក្រូចឆ្មាក្ដៅៗជារៀងរាល់ព្រឹកជួយដល់រាងកាយក្នុងការកំចាត់ជាតិពុលបានយ៉ាងល្អ ហើយវាក៏ជួយដល់អាការៈក្រហាយទ្រូង និងភើរល្វីងផងដែរ។

2.ទឹកឪឡឹក

3

ទឹកឪឡឹកពិតជាល្អសម្រាប់ការផ្តល់ជាតិទឹកជួយដល់សារពាង្គកាយឲ្យបញ្ចេញជាតិពុលតាមរយៈញើសនិងការលាងសម្អាតសារធាតុផ្សេងៗពីរបស់រាងកាយរបស់យើងតាមរយៈការបន្ទោរបង់។ ពណ៌ក្រហមដែលផ្ទុកដោយសារធាតុលីកូឡែនអុកស៊ីតកម្មក្នុងឪឡឹកគឺជួយកាត់បន្ថយផលប៉ះពាល់ពីជាតិពុលក្នុងអាហារដែលយើងបរិភោគជារៀងរាល់ថ្ងៃ។

 

 
3.ទឹកខ្ញី

download (1)

ខ្ញីជារុក្ខជាតិដែលល្អបំផុតចំពោះរៀងកាយអត្ថប្រយោជន៍ជាច្រើនពីរុក្ខជាតិមួយនេះគឺជួយបន្សាបជាតិពុលនិងជួយសម្អាតកាកសំណល់ពីក្នុងខ្លួន​ នឹងជួយការពារជំងឺជាមួយចំនួនទៀតដូចជា ជួយព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង ជួយកាត់បន្ថយជាតិស្ករ កាត់បន្ថយជំងឺបេះដូង និងជួយកាត់បន្ថយពីការក្អួតចង្អោតរនៅពេលព្រឹកថែមទៀតផង។

4.តែបៃតងក្ដៅៗ

images

ញុំាតែបៃតងក្ដៅៗមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនណាស់ព្រោះវាមានផ្ទុកដោយប៉ូលីហ្វេណុលខ្ពស់​ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយកាត់បន្ថយការបង្កើតរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់នៅក្នុងខ្លួន។ តាមការសិក្សាជាច្រើនបង្ហាញថាកាញុំាតែបៃតងក្ដៅៗជារៀងរាល់ថ្ងៃគឺជួយក្នុងការរំលាយអាហារ ដុតបំផ្លាញជាតិខ្លាញ់ពីក្នុងខ្លួន និងជួយកំចាត់សារធាតុពុលពីក្នុងថ្លើមដែលយើងទទួលទានពីអាហារអាក្រក់បានយ៉ាងល្អ។

5.ទឹកដូង

0021dd67-38b0-4994-9937-fb8b997930d9

ទឹកដូងមានដង់ស៊ីតេខ្ពស់នៃអេឡិចត្រូលីត (ប៉ូតាស្យូមនិងសូដ្យូម) ដែលមានសារៈសំខាន់ក្នុងការរក្សាកម្រិតជាតិទឹកក្នុងសារពាង្គកាយ។ អេឡិចត្រូលីតដែលមាននៅក្នុងទឹកដូងជួយគឺកាត់បន្ថយភាពអស់កម្លាំង និងមានអង់ស៊ីមដែលជួយដល់ដំណើរការរំលាយអាហារ ហើយវាក៏មាននាទីជួយបន្សាបជាតិស្រវឹង និងជួយបញ្ចុះជាតិពុលតាមរយៈទឹកនោមរបស់យើងផងដែរ។

 

ដូចបានជម្រាបខាងលើ សារធាតុពុលក្នុងខ្លួនរបស់យើងមិនអាចហាមមិនឱ្យកើតបានទេ ព្រោះយើងចូលទៅតាមរយៈអាហារ និងបរិស្ថានជាដើម ប៉ុន្តែយើងអាចកំចាត់ជាតិពុលទាំងនោះបានតាមរយៈភេសជ្ជៈសាមញ្ញទាំង៥ដែលយើងអាចធ្វើញ៉ាំខ្លួនឯងបានដោយងាយស្រួល និងចំណាយលុយតិចទៀតផង ហើយលើសពីនេះជួយសន្សំសំចៃពេលវេលាទៀត៕

អត្ថបទដោយ៖ ភី សៅឌី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម