Kuaishou តួអង្គលេចមុខ គូប្រជែង Tik Tok

បច្ចេកវិទ្យាថ្ងៃសៅរ៍ ទី13 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 10:15 នាទី ព្រឹក

 អត្ថបទបកប្រែដោយ សូរ្យសែង

ស្វែងយល់ពីកម្មវិធី គូអាយស៊ូ  (Kuaishou) កំពុងរីកលូតលាស់ឆ្នាំរបស់ខ្លួនពីទឹកដីនាគ ដែលគ្របដណ្តប់លើចក្រភពនៃកម្មវិធីសកល ជាគូប្រជែង TikTok បានបោះជំហានជ្រែងគេជ្រែងឯង ។

មានកម្មវិធីចែករំលែកវីដេអូខ្លីៗចំនួនពីរ ដែលគ្របដណ្តប់លើទីផ្សារចិនបច្ចុប្បន្ន គឺ Douyin (តូវអ៊ិន) ដែលជា Version ប្រើប្រាស់នៅក្នុងប្រទេសចិន ហើយ Aplication ដែលល្បីនៅក្រៅប្រទេស គឺ TikTok ដែល App ទាំងពីរនេះជាផលិតផលរបស់ក្រុមហ៊ុន ByteDance ។

Aplication ដែលគេមិនសូវស្គាល់ក្រៅទីផ្សារស្រុកចិន គឺ Kuaishou (ខៃស៊ូវ) របស់ក្រុមហ៊ុន Beijing Kuaishou Technology ដែលពេលនេះចាប់ផ្តើមប្រើប្រាស់កាន់តែច្រើនឡើងៗបណ្តើរៗហើយនៅក្រៅប្រទេសចិន និងចាប់ផ្តើមបើកលក់ហ៊ុនលើកដំបូងនៅក្នុងទីផ្សារហ៊ុនហុងកុងកាលពីសប្តាហ៍កន្លងទៅ ដែលប្រាកដថា IPO របស់ Kuaishou បានហក់ឡើងដល់ ១៦១% ជាការបើកលក់ភាគហ៊ុនលើកដំបូងបំផុត ចាប់តាំងពីឆ្នាំ ២០១៩ ក្នុងតម្លៃ ១៦៩.០០០ សែនលានដុល្លារសហរដ្ឋអាមេរិក គិតជាប្រាក់ហុងកុង ១ លានលានដុល្លារ ដែលអាចនិយាយបានថា Kuaishou បានបង្កើតភាពភ្ញាក់ផ្អើលសម្រាប់បន្ទាត់បច្ចេកវិទ្យានៅក្នុងទីផ្សារហ៊ុនហុងកុង ។ កាលពីចុងឆ្នាំមុន ទីផ្សារហុងកុងត្រៀមសម្ពោធដើម្បីអបអរនៃការបើកលក់ហ៊ុនលើកដំបូងរបស់ Ant Group របស់ Jack Ma ប៉ុន្តែ IPO របស់ក្រុមហ៊ុននេះ ត្រូវរដ្ឋាភិបាលចិនរារាំងជាមុន ហើយតាមមកលេងជាមួយ Ant Group និង Alibaba យ៉ាងធ្ងន់ធ្ងរ ដែលក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងចិន គេនិយាយថា បើក្តៅៗ បើត្រជាក់ៗ ទៅតាមគ្នា ។

គូប្រជែងរបស់ Kuaishou គ្មាននរណាក្រៅពីក្រុមហ៊ុន ByteDance ដែលមានគោលបំណងប្រមូលដើមទុនជាង ១៨០ ពាន់លានដុល្លារ ឆ្លុះបញ្ចាំងពីមហិច្ឆតាដ៏ភ្លឺស្វាង និងក្តីសង្ឃឹមនាពេលអនាគត ។ TikTok ត្រូវបានរងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនដែលចាត់ទុកកម្មវិធីនេះថាជាការគំរាមកំហែងសន្តិសុខ ។

Kuaishou មានមាគ៌ាខុសគ្នាពី TikTok /Douying កម្មវិធី (App) វីដេអូមានអាយុកាល ៩ ឆ្នាំ មកហើយ ធ្លាប់មានប្រជាប្រិយភាពក្នុងចំណោមប្រជាជនចិននៅតាមជនបទ ដោយសារឈុតខ្លីៗនិងទេពកោសល្យផ្ទាល់ខ្លួនដ៏អស្ចារ្យ ប៉ុន្តែនៅតែមានដែនកំណត់នៅតាមបណ្តាខេត្តភាគច្រើន ។

ភាពខ្លាំងរបស់ Kuaishou បានចាប់ផ្តើមប្រៀបធៀបជាមួយ Tik Tok រូបភាពនៃ«កម្មវិធីផ្ទះ» ឬប្រព័ន្ធផ្សព្វផ្សាយមួយចំនួនហៅថា «កម្មវិធីសម្រាប់មនុស្សសាមញ្ញ (app for ordinary people)» បានចាប់ផ្តើមជំនួសវាជាមួយកម្មវិធីអ៊ីនធើដែលមិនចេះរីងស្ងួត និងទទួលបានកេរ្តិ៍ឈ្មោះថាជាកម្មវិធីដែលទាញយកច្រើនជាងគេ នៅក្នុងប្រទេសចំនួន ៨ តាមរយៈ Google Play និង Apple App Store  ប្រទេសដែលមានកម្មវិធីនេះ មានភាពពេញនិយមយ៉ាងខ្លាំង ហើយទីផ្សារដែលមានសក្តានុពលរបស់វាគឺឥណ្ឌាដែលហៅវាថា Kwai ។

Kuaishou ប្រឈមមុខនឹងឧបសគ្គយ៉ាងធ្ងន់ធ្ងរកាលពីខែមិថុនាឆ្នាំ ២០២០ រដ្ឋាភិបាលឥណ្ឌាបានហាម Kwai រួមជាមួយកម្មវិធី (App) ចិនចំនួន ៥៨ ផ្សេងទៀត ដោយលើកឡើងពី«បញ្ហាទិន្នន័យ និង ភាពឯកជន» មួយផ្នែកដោយសារតែភាពតានតឹងនៅតាមព្រំដែនរវាងឥណ្ឌា និងចិន រួមបញ្ចូលទាំងទណ្ឌកម្មនយោបាយលើប្រទេសចិននៅក្នុងប្រទេសឥណ្ឌា ដោយសារតែប្រទេសចិននិងឥណ្ឌាបានប្រកួតប្រជែងគ្នា ដើម្បីបង្ហាញពីឥទ្ធិពលកាន់តែខ្លាំងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។

ប៉ុន្តែការបើកលក់ហ៊ុនលើកដំបូងរបស់ Kuaishou បង្ហាញថា មិនមានតុល្យភាពខាងនយោបាយអ្វីដែលថាជារបស់ចិន ហើយការពិតដែលថា វាដាក់ខ្លួនវាជាកម្មវិធីរបស់មនុស្សសាមញ្ញធ្វើឱ្យវាក្លាយជាមូលដ្ឋានទីផ្សារយ៉ាងទូលំទូលាយ  បន្ថែមលើការពិតដែលថាវាមិនមែនគ្រាន់តែជាកម្មវិធីឃ្លីបសប្បាយប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្កើតប្រាក់ចំណូលផងដែរ ។

នៅក្នុងសុន្ទរកថាមួយកាលពីឆ្នាំមុន អនុប្រធានក្រុមហ៊ុនលោក Yu Jingzhong បាននិយាយថា ៧០ ភាគរយនៃចរាចរណ៍ (Traffic) សកម្មរបស់ Kuaishou ត្រូវផ្តល់ឲ្យចំពោះមនុស្សសាមញ្ញ ។ ក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០១៩ ប្រជាជនជាង ១៩ លាននាក់បានរកប្រាក់ចំណូលតាមរយៈក្រុមហ៊ុន Kuaishou ដែលភាគច្រើនមកពីខេត្តក្រីក្ររបស់ចិន ។

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ក្រុមហ៊ុន Kuaishou បានលេចមុខប្រមាណមួយទសវត្ស នៅពេលដែលអ្នកវិនិយោគ Fisher Zhang បានជួបលោក Cheng Yixiao ស្ថាបនិករបស់ក្រុមហ៊ុនដែលជាអតីតវិស្វករផ្នែកទន់ (Software) និងជាអ្នកអភិវឌ្ឍ Software នៃក្រុមហ៊ុន Hewlett-Packard ។ ក្នុងពេលនោះ Kuaishou គ្រាន់តែជាឧបករណ៍សម្រាប់បង្កើត និងចែករំលែក GIFs ដែលមានចលនាខ្លីៗប៉ុណ្ណោះ តែក្រោយមក Zhang បានវិនិយោគ ២ លានយ័ន (៣០៩.០០០ ដុល្លារ) ហើយក្រុមហ៊ុនក៏ចាប់កំណើតឡើង ៕

Photo by STR / AFP

បកប្រែពី posttoday

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម