ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងបាននាំយកសម្ភារមួយចំនួនជូនដល់រដ្ឋបាលស្រុកកំពង់ត្រឡាច

ព័ត៌មានសង្គមថ្ងៃពុធ ទី10 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 8:32 នាទី ល្ងាច

ស្រុកកំពង់ត្រឡាច៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងបាននាំយកសម្ភារមួយចំនួនជូនដល់រដ្ឋបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមការងារក្រសួង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការក្នុងស្រុកកំពង់ត្រឡាច។

FB_IMG_1612945853885

បន្ទាប់ពីលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បានអានរបាយការណ៍សង្ខេបរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវពាក្យផ្ដាំផ្ញើរសួរសុខទុករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ព្រមទាំងបានសាកសួរអំពីទុកកង្វល់របស់មូលដ្ឋានឃុំទាំង១០ក្នុងស្រុកកំពង់ត្រឡាច និងបានអនុញ្ញាតិឱ្យ លោក លោកស្រីមេឃុំបានឡើងរាយការណ៍ អំពីបញ្ហាដែលមូលដ្ឋានឃុំ បានជួបប្រទះ។

IMG_20210210_171421_342

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បាននាំយកសម្ភារៈមួយចំនួនជូនដល់រដ្ឋបាលស្រុកកំពង់ត្រឡាច រួមមាន ៖ អង្ករផ្កាខ្ញី ចំនួន ២តោន មី ១០កេស ទឹកត្រី ១០ យួរ ទឹកស៊ីអីវ ១០យួរ ប្រេងឆា ៦០ដប ម៉ាស់ ១ម៉ឺន ម៉ាស់ សាប៊ូដុំ ៧២០ ដុំ សាប៊ូ លាងចាន ៣០ លីត្រ អាល់កុលលាងដៃ ៦០ លីត្រ ៕

IMG_20210210_153012_352

FB_IMG_1612945857730

FB_IMG_1612945877971

IMG_20210210_153018_212

IMG_20210210_153016_623

IMG_20210210_153020_390

IMG_20210210_153006_241


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម