អភិបាលខេត្តកណ្តាល លើកទឹកចិត្តអោយក្រុមកីឡាទូកប្រពៃណីយអន្តរជាតិ «ទូកនាគ»បន្តខិតខំពង្រឹងសមត្ថភាព ហ្វឹកហាត់បន្តទៀត ឆ្ពោះទៅកាន់ព្រឹត្តិកាណ៍ សុីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី01 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 9:54 នាទី ព្រឹក

ក្រុងតាខ្មៅ៖អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភណ្ឌ័ បានលើកទឹកចិត្ត ដល់ក្រុមកីឡាករ ទូកខ្នាតអន្តរជាតិ«ទូកនាគ»ទូកកានូ-កាយ៉ាក់និងទូករ៉ូអុីង ដែលជាប់ជយ័លាភី ជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោមស ខេង លើកទី៧ ឆ្នាំ២០២០ត្រូវបន្តខិតខំពង្រឹងសមត្ថភាព ជំនាញបច្ចេកទេស របស់ខ្លួន ហ្វឹកហាត់អោយខ្លាំងក្លាថែមទៀតដើម្បីយកជយ័ជំនះក្នុងការចូលរួមព្រឹត្តិការណ៍ សុីហ្គេមនៅ
ប្រទេសវៀតណាម នៅខែវិច្ចិកាឆ្នាំ២០២១ខាងមុខ និងត្រៀមឆ្ពោះចូលរួមព្រឹត្តិការណ៍សុីហ្គេមនៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

photo_2021-02-01_09-50-40


ការលើកទឹកចិត្តបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អភិបាលខេត្តចូលរួម បិទបញ្ចប់ការប្រកួត ទូកខ្នាតប្រពៃណីយអន្តរជាតិ«ទូកនាគ» ទូកកានូ-កាយ៉ាក់និងទូករ៉ូអុីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោមស ខេង លើកទី៧ឆ្នាំ២០២០កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្តាល។

photo_2021-02-01_09-50-45
ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡាទូក កានូ-កាយ៉ាក់និងទូករ៉ូអុីងកម្ពុជាអោយដឹងថា៖ ការប្រកួតនេះត្រូវបានរៀបចំឡើងរយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ដែលខេត្តកណ្តាលធ្វើជាម្ចាស់ផ្ទះលើវិញ្ញាសាចំនួន ៥ រួមមាន៖ ទី១ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ផ្នែកបុរស ទី២ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ផ្នែកនារីទី៣ ទូកកានូC1 ទី៤ ទូកកាយ៉ាក់K1 និងទី៥ ទូករ៉ូអ៊ីង ដែលមានកីឡាករ-កីឡាការនីចូលរួមសរុប២៩៨នាក់ មកពីសមាគមកីឡាទូក ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, កងទ័ពជើងទឹក, អគ្គស្នងការនគរបាលជាតិ, រាជធានីភ្នំពេញ ,ខេត្តកណ្តាល,ខេត្តព្រះវិហារ ខេត្តក្រចេះ,ខេត្តកំពង់ចាម,ខេត្តបាត់ដំបង , ខេត្តស្វាយរៀង ខេត្តកោះកុង ,ខេត្តព្រៃវែង,ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ,ខេត្តកំពង់ឆ្នាំង,សហភាព សហព័ន្ធយុវជនកម្ពុជា,និងសមាគមទូកសន្តិសុខលម្ហសមុទ្រខេត្តព្រះសីហនុ។

photo_2021-02-01_09-50-39
ឯកឧត្តម អគ្គលេខាធិការសហព័ន្ធអោយទៀតថា៖ ក្នុងនោះរង្វាន់សម្រាប់ជ័យលាភីទាំងអស់ត្រូវបានបែងចែករួមមាន៖ សម្រាប់ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ផ្នែកបុរសនារី៖ លេខ១ ទទួលបាន១,៩២០,០០០រៀល លេខ២ទទួលបាន១,៦០០,០០០រៀល លេខ៣ទទួលបាន ១,២៧៨,០០០រៀល។
រីឯទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីងវិញ ចំណាត់ថ្នាក់លេខ១ ទទួលបាន ១៥០,០០០រៀលក្នុងម្នាក់ លេខ២ ទទួលបាន ១២០,០០០រៀលក្នុងម្នាក់ លេខ៣ ទទួលបាន ១០០,០០០រៀលក្នុងម្នាក់។
ក្នុងពិធីបិទការប្រកួត ឯកឧត្តម ប៉ាន សូសក្ត័ អនុប្រធានទី១សហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា ដែលចូលរួម ជាអធិបតីនាពេលនេះបានសម្ដែងការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនេះប្រកបដោយភាពរលូន និងទទួលបានជោគជ័យ។

photo_2021-02-01_09-50-44
នាឱកាសនោះឯកឧត្តម ប៉ាន សូសក្ត័ បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យវិស័យកីឡាទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ ឬហៅថា “ទូកនាគ” កាន់តែមានការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនីនៅតាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ”ទូកកានូ និងទូករ៉ូអ៊ីងទូទាំងប្រទេស ដោយឡែកត្រូវមានធនធាន និងសម្ភារៈហ្វឹកហាត់ ឱ្យបានគ្រប់គ្រាន់ជាអាទិ៍ សមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួនដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ក៏ដូចជាចូលរួមប្រកួតទាំងថ្នាក់ភូមិភាគ និងថ្នាក់ជាតិ ៕

photo_2021-02-01_09-43-42

photo_2021-02-01_09-50-43

photo_2021-02-01_09-50-42

photo_2021-02-01_09-50-47

photo_2021-02-01_09-50-46

photo_2021-02-01_09-50-48


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម