ជួយសែរលើកទឹកចិត្តអ្នកគ្រូពេទ្យផង ពេញចិត្តនឹងគុណធម៌ សម្រស់បវរក៏ល្អឯក

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី21 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 2:13 នាទី ល្ងាច

«បេះដូងគ្រូពេទ្យ បេះដូងប្រជាជន» ជាពាក្យស្លោកមួយដែលខ្មែរយើងយកមកប្រើ ហើយចងចាំមិនអាចភ្លេចបាន ដោយសារពីមួយថ្ងៃទៅមួយថ្ងៃ អំពើល្អ រួមទាំងគុណធម៌របស់គ្រូពេទ្យខ្មែរ បានរំលេចចេញពីបេះដូង និងឆន្ទៈតាមរយៈ ទង្វើយកចិត្តទុកដាក់មើលថែទាំ សម្តីសម្តៅសុភាព និងព្យាបាលអ្នកជំងឺគ្រប់ប្រភេទ មិនរើសអើង អ្នកជំងឺឈឺល្មមៗក៏អាចជាសះបានដែរ ដូចក្នុងរូបនេះជាដើម គឺជាក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង កំពុងធ្វើឲ្យប្រជាជនមានជំនឿចិត្ត កក់ក្តៅ ក្នុងការសម្អាតអនាម័យ ការពារមេរោគកូវីដ១៩ ។ 

រូបថត ៥ សន្លឹកបានអង្រួនអារម្មណ៍អ្នកលេងអ៊ិនធើណេតនៅស្រុកខ្មែរយ៉ាងខ្លាំង ពិសេសនៅលើទីលានបណ្តាញសង្គមហ្វេសប៊ុក  អ្នកខ្លះឧស្សាហ៍ចុច (Click) ក៏ចុចមើល អ្នកខ្លះគ្រាន់តែមើលពាក្យពេចន៍តែបន្តិច ក៏អូសបង្ហួស ប៉ុន្តែទោះយ៉ាងណាក៏ឈប់ពិនិត្យមើលសម្រស់អ្នកគ្រូពេទ្យបន្តិចដែរ ។

ក្នុងសកម្មភាពក្នុងបរិវេណនៃមន្ទីរពេទ្យ ក្រុមអ្នកគ្រូពេទ្យកំពុងលាងសម្អាតគ្រែ លាងសម្អាតបន្ទប់ ដើម្បីឲ្យអ្នកជំងឺមានទំនុកចិត្ត និងជឿជាក់លើការយកចិត្តទុកដាក់អនាម័យ ឲ្យមានផាសុកភាពរបស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក្រោមការចង្អុលណែនាំពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលជានិច្ចកាល មិនធ្វេសប្រហែស តាម​ដានសភាពការណ៍កូវីដជាប់រហូត ។

ក្នុងទឹកមុខញញឹមសើច តែម្រាមដៃរស់រវើកក្នុងការសម្អាត ធ្វើឲ្យភាពហត់នឿយក្នុងការព្យាបាលអ្នកជំងឺទាំងប៉ុន្មាន បានរសាយបាត់អស ហើយក្រោមការលើកទឹកចិត្តពីហ្វ្រេនហ្វេសប៊ុក នាំគ្នាចុច Like និង Comment នូវកាកោតសរសើរផង ធ្វើឲ្យអារម្មណ៍ប្រែក្លាយទៅជាស្រស់ថ្លា និងកាន់តែមានជំនឿមុតមាំក្នុងតួនាទីជាអ្នកជំនាញពេទ្យ ។

ពួកគាត់បានសរសេរថា «អនាម័យផ្តើមចេញពីអ្នកទាំងអស់គ្នា ការពារ និងបង្ការការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺ COVID-19» ។

 

(ក្រុមគ្រូពេទ្យ​ នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង)

ប្រភពពីហ្វេសប៊ុក ដោយ សូរ្យសែង

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម