IMF ព្យាករណ៍ថា ប្រជាជនចិនមានចំណូលកើនលើស ៥៦ ប្រទេសក្នុងរយៈពេល ៥ឆ្នាំ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី21 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 1:07 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ក្រុមប្រព័ន្ធផ្សព្វផ្សាយបរទេសរាយការណ៍ នៅថ្ងៃទី ១៩ ខែវិច្ឆិកាថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប៉ាន់ស្មានថា នៅឆ្នាំ ២០២៥ ប្រជាជនចិននឹងមានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗលើសពី ៥៦ ប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ ៧០ ក្នុងចំណោម ១៩១ ប្រទេស ។

 

របាយការណ៍រំពឹងថា ប្រាក់ចំណូលរបស់ប្រជាជនចិនម្នាក់ៗនឹងកើនឡើងដល់ ២៥.៣០៧ ដុល្លារក្នុងឆ្នាំ ២០២៥ ជាមួយ នឹងកំណើនប្រចាំឆ្នាំ ៩,១ ភាគរយ ។

ចំណែកនៅឆ្នាំ ២០២០ មានតែប្រទេសចិន វៀតណាម និងអេហ្ស៊ីបទេ ដែលមានសេដ្ឋកិច្ចរីកចម្រើន ចំពេលមានការរីករាលដាលនៃ COVID-១៩ ។

ជាមួយគ្នានេះដែរ លោក ជីម អូណែល (Jim O'Neill) អតីតអ្នកវិភាគរបស់ក្រុមហ៊ុន Goldman Sachs Inc បានមានប្រសាសន៍ថា ក្រុមប្រទេស BRIC (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន) ទំនងជានឹងមានសេដ្ឋកិច្ចធំជាងប្រទេសឧស្សាហកម្មឈានមុខគេទាំង ៧ ឬ G7 គឺ សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស អាល្លឺម៉ង់ បារាំង កាណាដា និង អ៊ីតាលីរួមបញ្ចូលគ្នា ។

ចំណែកសហរដ្ឋអាមេរិក ឡើងពីចំណាត់ថ្នាក់ ១១ មកនៅត្រឹមទី ៩ ក្នុងឆ្នាំ ២០២៥, កាណាដាពីចំណាត់ថ្នាក់ទី ១៨ មកទី ២៤ ស្របពេលដែលប្រទេសមិកស៊ិកូពីចំណាត់ថ្នាក់ទី ៥១ ឡើងទៅទី ៧៧ ដោយរាប់ពីប្រទេសដែលមានកម្រិតទាបបំផុត ។

 

ការិយាល័យស្ថិតិចិន (National Bureau of Statistics ឬ NBS) បានបង្ហាញទិន្នន័យថា ការអភិវឌ្ឍសេដ្ឋកិច្ចមានស្ថិរភាពរបស់ប្រទេសចិន បានធ្វើឱ្យប្រាក់ចំណូលជាមធ្យមរបស់ចិនកើនឡើងប្រហែល ៦០ ដងក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម