ក្តៅៗ!! ទ្រី សុផានិត ត្រូវប្អូនស្រីរបស់ខ្លួនប្តឹង រហូតកម្លាំងព្រហ្មទ័ណ្ឌឃាត់ខ្លួន ដោយសារ…

ព័ត៌មានទាន់ហេតុការណ៍ថ្ងៃសុក្រ ទី20 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 4:31 នាទី ល្ងាច

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆកា ឆ្នាំ២០២០ មានករណីកម្លាំងព្រហ្មទ័ណ្ឌចុះធ្វើការឃាត់ខ្លួន អ្នកនាងទ្រីសុផានិត ដែលបណ្តាលអោយមានការភ្ញាក់ផ្អើលរហូតអ្នកសារព័ត៌មានចុះធ្វើការផ្សាយផ្ទាល់ និងផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ដោយសារការផ្សាយផ្ទាល់របស់អ្នកនាង ទ្រី សុផានិត។


យោងតាមគណនេ្យអាខោនរបស់ ទ្រី សុផានិត បានអះអាំងថាខ្លួនគឺជាបងស្រីបង្កើតរបស់ ទ្រី ដាណា បាននិយាយក្តែងៗនៅក្នុងរថយន្តរបស់ខ្លួនខណៈកម្លាំងសមត្ថកិច្ចចុះមកឃាត់ បាននិយាយថា៖ ខ្លួនជាបងស្រីបង្កើត ទ្រី ដាណា ឈ្មោះ ទ្រី សុផានិត ដែលមានឋនៈស្មើនិងម្តាយទៅហើយ ហើយប្អូនស្រីរបស់ខ្លួន បានដាក់ពាក្យបណ្តឹងប្តឹងខ្លួន ដោយចោទពីបទ បរិហាកេរ្តិ៍។


គួរបញ្ជាក់ផងដែរថា៖ នៅក្នុងវីដេអូខាងលើនេះ អ្នកនាង ទ្រីសុផានិត ដែលកំពុងត្រូវបានសមត្ថកិច្ចនាំខ្លួននោះ បាននិយាយក្នុងឡាយថា ខ្លួនពិតជាបាននិយាយមែន តែមិនមែនបរិហាកេរ្តិ៍ទេ នោះជារឿងពិត បើប្អូនរបស់ខ្លួន មានប្តីទី១ ប្តីទី២ ប្តីទី៣ កូនទី -ល-។ ព្រមទាំងបន្តថាខ្លួនមិនបានជេរ ឬប្រើពាក្យសម្តីមិនគួរគប្បី លើប្អូនរបស់ខ្លួននោះទេ ហើយខ្លួនក៏មិនបានខុសអ្វីទេ។


យោងតាមមតិរបស់អ្នកខមិន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលចូលមើលការផ្សាយផ្ទាល់ បានបញ្ចេញមតិដូចខាងក្រោម៖
[ Ma*** Ma***]        She your own sister You shouldn’t be talking about your family to other people .. it not right at all
[ សា*** ]             យាយតែរឿងគ្រួសារដែរមិនល្អប្រាប់គេអ្នកស្ដាប់ចាំតែសើចចំអកយើងទេ - ម្យ៉ាងដែរហែកកេរ្តិ៍បងប្អូនឯងតាមការឡាយម៉ែឪមានមោទនភាពណាស់។

[ ប៊ុ** សុ** ] ហេតុអីក៏ចូលចិត្តអោបភ្លើងមេស, កាលវគ្គមុនខ្ញុមគិតថាបងគួរអោយអានិត តែបើជ្រុលចាបែងចែកគ្នាហើយម្ដេចនៅសន្សំរឿងទៀតបង, សុំនិយាយតាមត្រង់ បងខុសត្រង់នេះ ហើយយកមកនិយាយហែកបកអូនធ្វើអី បើបងតាំងខ្លួនជាបងគេដូចជាម្ដាយ,

បើទោះជាយ៉ាងណា ការផ្សាយផ្ទាល់ត្រូវបានបញ្ចប់ ដោយការសំនូមពររបស់សមត្ថកិច្ច អ្នកទស្សនាក្នុងបណ្តាញសង្គម កំពុងចង់ដឹងដំណឹង ថាតើសាច់រឿងនេះ នឹងទៅជាយ៉ាងណា?


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម