នៅពីក្រោយរូបក្មេងជិះកង់ ដែលកំពុងល្បី មានរូបជាច្រើនទៀត ដែលសុទ្ធតែជាស្នាដៃគាត់…

ព័ត៌មានទាន់ហេតុការណ៍ថ្ងៃសុក្រ ទី20 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 4:31 នាទី ល្ងាច

អ្នកគ្រប់គ្នាកំពុងតែចាប់អារម្មណ៍ទៅលើរូបថតប៉ុន្មានសន្លឹក ដែលបង្ហាញពីក្មេងប្រុសម្នាក់ កំពុងប្រណាំងកង់ ដ៏កញ្ច្រាស់មួយ ព្រោះតែឆន្ទៈ និងក្តីស្រម៉ៃដ៏ធំរបស់ប្អូន ទើបធ្វើអោយប្អូនល្បី! ប៉ុន្តែអ្វីដែលធ្វើអោយវាសនារបស់ប្អូនប្រុសម្នាក់នេះផ្លាស់ប្តូរ គឺរូបថតដែលជាស្នាដៃថតដ៏រស់រវើករបស់លោក កឹម សុវណ្ណា [ Kem Sovanna ] ។

 

លោក កឹម សុវណ្ណា មិនត្រឹមតែ ជាអ្នកថតរូបខាងលើតែប៉ុណ្ណោះទេ! គាត់ជាអ្នកថតរូបម្នាក់ដែលមានសមត្ថភាព ព្រមទាំងជាមនុស្សដែលមានសណ្តានចិត្តដ៏ល្អគឺការស្រលាញ់វប្បធម៌ទៀតផង លោក កឹម សុវណ្ណា បានចូលជាសមាជិកនៃ យុវជនល្ខោនខោលកម្ពុជា និងជាអ្នកថតរូបដ៏ប្រណិតម្នាក់នៅក្នុងនោះផងដែរ ហើយគ្រប់រូបភាពជាច្រើនសន្លឹក ដែលថតចេញពីក្រុមយុវជនល្ខោនខោលកម្ពុជា សុទ្ធតែជាស្នាដៃរបស់គាត់។

ថ្ងៃទី១២ ខែវិច្ឆកានេះ លោក កឹម សុវណ្ណា បានធ្វើការបង្ហោះទៅលើគណនេយ្យអាខោនហ្វេសប៊ុក​ របស់ខ្លួនដោយសរសេរថា៖ រីករាយណាស់ដែលរូបមួយសន្លឹកនោះ អាចជួយអោយប្អូនទទួលបានការសិក្សាឡើងវិញ ក៏ដូចជាសំរួលដល់ជីវភាពរស់នៅរបស់ប្អូនប្រុស។ ជូនពរប្អូនអោយបានជោគជ័យក្នុងជីវិត និងប្រឹងប្រែងហ្វឹកហាត់កីឡាទោចក្រយាន្តដើម្បីអាចក្លាយជាកីឡាករជំរើសជាតិទៅថ្ងៃមុខ៕

រូបភាពផ្សេងៗជាច្រើនទៀតនៅខាងក្រោមនេះ៖ 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម