សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យចែកម៉ាសចំនួន២លាន ជូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍ថ្ងៃសុក្រ ទី20 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 4:31 នាទី ល្ងាច

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

មេដឹកនាំកំពូលកម្ពុជាដែលតែងយកចិត្តទុកដាក់ចំពោះ រាស្រ្ត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩ នេះបើយោង តាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាននៅមុននេះបន្តិច។

ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសផ្លូវការអំពីការចែកម៉ាស២លាន ជូនបងប្អូនប្រជាពលរដ្ឋនៅពេលបន្ទាប់នេះ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម