ម្ហូបដ៏ឆ្ងាញ់បំផុតក្នុងឆាកជីវិត គឺម្ហូបជុំគ្រួសារ...

Picpostថ្ងៃសុក្រ ទី20 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 4:31 នាទី ល្ងាច

ធ្លាប់លឺទេ? ពាក្យគេសួរថា ១ជីវិតមាន១០ឆ្នាំប៉ុន្មានដង?

ធ្លាប់លឺអត់? ម្ហូបដែលឆ្ងាញ់ជាងគេ គឺម្ហូបជុំគ្រួសារ!

តែបច្ចុប្បន្ន បានធ្វើអោយពួកយើងទាំងអស់គ្នា បាត់បង់អនុស្សារីយ៍បែបនេះច្រើន ដោយសារការងាររវល់ ការសប្បាយភ្លេចគ្រួសារ និងរូបភាពជាច្រើនទៀតដែលយើងចង់បានតែមិនបាននោះគឺ អ្នកខ្លះបាត់បង់គ្រួសារតាំងពីតូចដោយសារសង្គ្រាម! ខ្លះទៀតបាត់បង់ម្តាយ ខ្លះបាត់បង់ឱពុក​ តាំងពីខ្លួនកើតមកដោយសារហេតុផលផ្សេងៗ។


ដូច្នេះ បើអ្នកមានឱកាសហូបបាយជុំគ្នា ជាមួយគ្រួសារ គួរណាស់រក្សាវាអោយបានល្អ ថែរក្សាសុខភាពផង កុំនាំកូវីដ១៩ ចូលផ្ទះ បើយើងស្រលាញ់គ្រួសារ និងមនុស្សជុំវិញខ្លួន។ 


ការពារសុខភាពរបស់ខ្លួន ដោយលាងសម្អាតដៃជាប្រចាំ ពាក់ម៉ាសការពារមុខមាត់ ហាមយកដៃទៅប៉ះច្រមុះឬមាត់ផ្តេសផ្តាស មួយវិញទៀតបច្ចុប្បន្នមេឃចាប់ផ្តើមចុះត្រជាក់ផង កុំភ្លេចថែទាំងសុខភាពរបស់អ្នក។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម