ក្រសួងបរិស្ថាន បានជូនដំណឹងទៅបណ្តាគណ:អភិបាលរាជធានី ខេត្ត ធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដី ដែលត្រូវដាំស្តាព្រៃឈើឡើងវិញ នៅក្នុងតំបន់ការពារធម្មជាតិ
អនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថានមានភារកិច្ចជំរុញស្តារគម្របព្រៃឈើ ឱ្យបាន ៦០% នៅឆ្នាំ២០៥០ ។ ស្របពេលជាមួយការរចង្អុលបង្ហាញរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយកន្លងមក ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងស្តីពីផែនការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ ហើយផ្ទៃដីមួយចំនួនត្រូវបានគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានធ្វើការបង្ក្រាបយកមកវិញជាបន្តបន្ទាប់។...