សម្ដេចតេជោ៖ ស្តាប់ប្រជាជននិយាយទទួលដោះស្រាយសំណូមពរសមហេតុសមផលរបស់ប្រជាជនទើបយើងរៀបចំគោលនយោបាយបានត្រឹមត្រូវ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី02 ខែសីហា ឆ្នាំ2022 ម៉ោង 9:48 នាទី ល្ងាច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់មន្ត្រីឱ្យត្រូវចុះរកការងារដោះស្រាយជូនប្រជាពលរដ្ឋជាជាងអង្គុយរង់ចាំការងាររត់មករក។ សម្ដេចថាជាមន្ត្រីត្រូវស្ដាប់ប្រជាជន ទទួលយកសំណូមពរ និងគំនិតយោបល់ពីពលរដ្ឋទើបអាចរៀបចំគោលនយោបាយបានត្រឹមត្រូវ។

សម្ដេចតេជោ បានសរសេរបង្ហោះលើហ្វេសបុកផេករបស់សម្ដេចនៅព្រឹកថ្ងៃអង្គារ៍ទី២ ខែសីហា ឆ្នាំ២០២២នេះ ដោយរម្លឹកពីសកម្មភាពរបស់សម្ដេចចុះទៅជួបផ្ទាល់ជាមួយប្រជាកសិករដែលបានជួយរដ្ឋាភិបាលជាច្រើនក្នុងការរៀបចំគោលនយោបាយធ្វើឱ្យសន្ដិសុខស្បៀងរបស់កម្ពុជាកាន់តែល្អប្រសើរ។

សម្ដេចបានលើកឡើងថា៖ «ការឆ្លងឆ្លើយរវាងប្រជាជននិងនាយករដ្ឋមន្ត្រីបានធ្វើឱយវេទិកាមានជោគជ័យ ដែលយើងបានដោះស្រាយសំណូមពររបស់ប្រជាជនមិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេតែយើងបានដោះស្រាយ សាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹក វត្តអារាម។ល។បានយ៉ាងច្រើនទៀតផង។ ពីប្រទេសដែលខ្វះស្រូវប្រមាណ១លានតោននាទសវត្សរ៍១៩៩០និងដើមឆ្នាំ២០០០ ពេលនេះយើងសល់ស្រូវជាង៦លានតោនជាមួយដំណាំកសិកម្មផ្សេងទៀតមានការរីកចម្រើនយ៉ាងខ្លាំងដែលធ្វើឱយយើងដោះស្រាយបានតម្រូវការក្នុងស្រុកនិងការនាំចេញផងដែរ» ។

អមជាមួយរូបភាពសម្ដេចក្នុងវ័យប្រមាណជាង៤០ឆ្នាំ ចុះជួបជាមួយកសិករក្នុងសំលៀកបំពាក់យ៉ាងសាមញ្ញ មានស្នាមញើសជាប់អាវក្រណាស់កឌុបព័ណ៌ខៀវសម្ដេចតេជោបានបន្ថែមថា៖ «ស្តាប់ប្រជាជននិយាយទទួលដោះស្រាយសំណូមពរសមហេតុ សមផលរបស់ប្រជាជនទើបយើងរៀបចំគោលនយោបាយបានត្រឹមត្រូវ។ ត្រូវធ្វើមន្ត្រីជើងពីរមិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយនិងត្រូវរត់ទៅរកការងារធ្វើកុំរង់ចាំការងាររត់មករកយើង»៕

297149424_638040154344442_483527764074116258_n

1_7


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម