លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុញ្ញាតិឲ្យ ឯកឧត្តម ដូ វ៉ាន់ចៀន ដឹកនាំគណៈប្រតិភូមិរណសិរ្សវៀតណាមចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី28 ខែកក្កដា ឆ្នាំ2022 ម៉ោង 7:03 នាទី ល្ងាច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានអញ្ជើញទទួលជួបគណៈប្រតិភូវៀតណាមដឹកនាំដោយ ឯកឧត្តម ដូ វ៉ាន់ចៀន (Do Van Chien) គណៈលេខាមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នៅទីស្តីការក្រសួង នារសៀល ថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ៖ ឆ្នាំនេះ ជាឆ្នាំមិត្តភាព នៃថ្ងៃបង្កើតទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) ហើយប្រទេសទាំងពីរក៏បានរៀបចំព្រឹត្តិការណ៍ជាច្រើនក្នុងការចូលរួមអបអរសាទរនូវចំណងសាមគ្គីភាពនៃប្រទេសទាំងពីរ ។ ទំនាក់ទំនងប្រទសទាំងពីរក៏បានរីកចម្រើនជាប្រចាំ ជាពិសេស នៅក្នុងដំណាក់កាលដែល ប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីបានស្តែងចេញ ជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រជាដើម។ ទន្ទឹមនោះទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរកាន់តែមានការកើនឡើងជាលំដាប់ផងដែរ ។

ជាការឆ្លើយតប ឯកឧត្តម ដូ វ៉ាន់ចៀន បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់កម្ពុជា និងបានកោតសសើរអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានអបអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលថ្មីៗនេះ ។

ជាចុងក្រោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យគណៈប្រតិភូស្នាក់នៅ ទទួលបានសុខសុវត្ថិភាព ក្នុងអំឡុងពេលបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕

photo_2022-07-28_18-09-41

photo_2022-07-28_18-09-48

photo_2022-07-28_18-09-42 (2)

photo_2022-07-28_18-09-42

photo_2022-07-28_15-52-08


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម