នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ សមាជិក IDI & IDC ដែលមានសមាជិកពេញសិទ្ធិចំនួន 101 រូប ដែលជាវិនិយោគិន បានរៀបចំកិច្ចប្រជុំលើកទី៥ ក្រោយពីសម្រេចបានការគៀគរទុនវិនិយោគរួមគ្នា និងចុះបញ្ជីពាណិជ្ជកម្មនៅខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ក្រោមអធិបតីភាពក្រុមប្រឹក្សាភិបាល IDI & IDC ដែលមានលោក ហោ សេរីវឌ្ឍន៍ ជា ប្រធាន ។
IDI Hub ជាមណ្ឌលនៃការវិនិយោគនាំមុខគេនៅកម្ពុជា ដែលបានប្រមូលផ្តុំអ្នកវិនិយោគនៅក្នុងស្រុកដែលមានសក្តានុពល ហើយក៏ជាដៃគូរសហការរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្សេងៗនៅក្នុង និងក្រៅប្រទេស។ ក្រុមប្រឹក្សាភិបាល IDI និង IDC ជាពិសេស លោក ហោ សេរីវឌ្ឍន៍ បានប្តេជ្ញាថានឹងរៀបចំអោយយន្តការនេះក្លាយជាកន្លែងដ៏សំខាន់មួយក្នុងការប្រមូលផ្តុំគម្រោងវិនិយោគរបស់ពាណិជ្ជករ សហគ្រិន និងវិនិយោគិនក្នុង និងក្រៅប្រទេស ដែលមានបំណងចង់ទទួលមូលនិធិវិនិយោគ Investment Fund យកមកសិក្សា និងវិភាគ ប្រកបដោយវិជ្ជាជីវៈខ្ពស់ មុនសម្រេចវិនិយោគ ដើម្បីរក្សាសុវត្ថិភាពថវិកា និងផលចំណេញខ្ពស់។ សូមបញ្ជាក់ជូនផងដែរថា IDI & IDC ផ្តោតលើវិស័យសំខាន់ៗ ៣ គឺអចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងរបស់កម្ពុជា។ សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្អុជា! Let's Invest to Develop Cambodia together!