សមាជិកគណបក្សប្រជាជនកម្ពុជាជាង៥០០នាក់ នៅទីក្រុងមែលប៊ន ប្រទេសអូស្ដ្រាលី រៀបចំពិធីអបអរខួបលើកទី៧១ ថ្ងៃកំណើតគណបក្ស

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី25 ខែមិថុនា ឆ្នាំ2022 ម៉ោង 10:26 នាទី ព្រឹក

អូស្ដ្រាលី៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៥០០នាក់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២) នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។

ពិធីនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់។

ក្នុងនោះក៏មានចូលរួមពីលោក ឡាវ វ៉ាន់ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់២ និងលោកឧកញ៉ា ឡាក់ រ៉ាវុធ ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំទីក្រុងមែលប៊ន និងលោក ផុន ប៊ុនថេល ប្រធានយុវជនគណបក្សប្រចាំទីក្រុងមែលប៊ន រួមទាំងលោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំង គណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជនជាច្រើនរូប៕

fn-2022-06-24-21-35-30-2

fn-2022-06-24-21-35-31-3

fn-2022-06-24-21-35-30-0

fn-2022-06-24-21-35-30-1

fn-2022-06-24-21-35-32-6

fn-2022-06-24-21-35-38-20

fn-2022-06-24-21-35-38-21

fn-2022-06-24-21-35-37-17

fn-2022-06-24-21-35-38-19

fn-2022-06-24-21-35-37-18

fn-2022-06-24-21-35-35-13

fn-2022-06-24-21-35-34-12

fn-2022-06-24-21-35-36-14

fn-2022-06-24-21-35-33-9

fn-2022-06-24-21-35-34-11

fn-2022-06-24-21-35-34-10

fn-2022-06-24-21-35-33-8

fn-2022-06-24-21-35-32-7

fn-2022-06-24-21-35-31-5

fn-2022-06-24-21-35-31-4

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម