សមាគមវិនិយោគិននុវានុវត្តន៍ និងអភិវឌ្ឍន៍ និងក្រុមហ៊ុន ID Capital Plc ស្វែងរកឱកាសវិនិយោគជាមួយវិនិយោគិនម៉ាឡេស៊ី

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី23 ខែមិថុនា ឆ្នាំ2022 ម៉ោង 5:21 នាទី ល្ងាច

ភ្នំពេញ៖ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital PLC (IDC) ដោយមានលោក ហោ សេរីវឌ្ឍន៍ ជាប្រធានក្រុមប្រឹក្សាភិបាល នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ រវាងវិនិយោគិនកម្ពុជាចំនួន២៨រូប និងវិនិយោគិនម៉ាឡេស៊ី ចំនួន១៦ក្រុមហ៊ុន ដើម្បីស្វែងរកឱកាសវិនិយោគជាមួយគ្នា។


សមាគមវិនិយោគិននុវានុវត្តន៍ និងអភិវឌ្ឍន៍ និងក្រុមហ៊ុន ID Capital Plc បានបង្ហាញអំពីនូវស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសវិស័យឧស្សាហកម្មសុខាភិបាល សួនកំសាន្ត សំណង់ ហិរញ្ញវត្ថុ ចំណីអាហារ ទេសចរណ៍ និងភេសជ្ជៈ។

ជំនួបរវាងអ្នកវិនិយោគ ម៉ាឡេស៊ី និង IDI/IDC នេះ ជាការចាប់ផ្តើមក្នុងការសហការវិនិយោគរួមគ្នា និងការផ្តល់នូវព័ត៌មានអំពីការស្រាវជ្រាវផ្សេងៗទៅវិញទៅមក ក្នុងគោលបំណងបង្កើនការវិនិយោគរវាងប្រទេសទាំងពីរ។

លោក ហោ សេរីវឌ្ឍន៍ បានបញ្ជាក់ថា ជាគោលដៅ IDI & IDC ផ្តោតការវិនិយោគ លើវិស័យសំខាន់ៗមួយចំនួន ដូចជា អចលនទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា។ ក្នុងនាមថ្នាក់ដឹកនាំ IDI/IDC លោកបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះចំណាប់អារម្មណ៍របស់ អ្នកវិនិយោគ ម៉ាឡេស៊ី ចំពោះកម្ពុជា នាឱកាសនេះ។ ដោយយោងលើស្ថានភាព សេដ្ឋកិច្ចនៅកម្ពុជាកំពុងល្អប្រសើរ បន្ទាប់ពីបញ្ហាកូវីដ១៩ ត្រូវបានគ្រប់គ្រងបានទាំងស្រុង ច្រកហោះហើរ និងផ្លូវគោក ត្រូវបើកទូលាយ យើងសង្ឃឹមថា ឱកាសវិនិយោគ និងល្អប្រសើរផងដែរ ។

ចំណាប់អារម្មណ៍របស់តំណាងវិនិយោគិន ម៉ាឡេស៊ីចំពោះជំនួបនៃកិច្ចបង្ហាញ ពាណិជ្ជកម្មរួមមាន៖

* ១៖ ពួកគាត់បានសម្លឹងមើលឃើញ សក្តានុពល នៃបរិបទវិនិយោគ នៅកម្ពុជា ជាពិសេសការបើកការវិនិយោគដោយទូលាយពីបរទេស។
* ២៖ ពួកគាតនឹងនាំយក ព័ត៌មានដែលទទួលបានពីការសិក្សាលើកនេះ ទៅបង្ហាញក្រុមវិនិយោគិន ម៉ាឡាស៊ី ដើម្បីចាប់យកឱកាសវិនិយោគ នៅកម្ពុជា និងត្រៀមអញ្ជើញសមាជិក IDI ទៅទស្សនកិច្ចសិក្សាអំពីពាណិជ្ជកម្ម នៅម៉ាឡេស៊ី។
* ៣៖ ពួកគាត់មានជំនឿចិត្ត នឹងអាចមានការវិនិយោគនៅកម្ពុជា នាពេលខាងមុខ បន្ទាប់ពីបានសិក្សាជាមួយ IDI/IDC៕

fn-2022-06-23-09-48-49-3

fn-2022-06-23-09-48-43-0

fn-2022-06-23-09-48-49-1

fn-2022-06-23-09-48-49-2

fn-2022-06-23-09-48-49-0

fn-2022-06-23-09-48-38-0

fn-2022-06-23-09-48-31-7

fn-2022-06-23-09-48-31-8

fn-2022-06-23-09-48-30-5

fn-2022-06-23-09-48-31-6

fn-2022-06-23-09-48-30-4

fn-2022-06-23-09-48-30-3


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម