ចិន ចាត់ទុកសេចក្ដីថ្លែងការណ៍រួមរវាងជប៉ុន និងសហភាពអឺរ៉ុប ជុំវិញទីប្រជុំកោះ Senkaku ជាការលូកលាន់កិច្ចការផ្ទៃក្នុង

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី13 ខែឩសភា ឆ្នាំ2022 ម៉ោង 9:49 នាទី ល្ងាច

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) បាននិយាយថាសេចក្ដីថ្លែងការណ៍រួមមួយរវាងជប៉ុន និងសហភាពអឺរ៉ុប ដែលបានលើកឡើងពីជម្លោះដែនទឹករវាងចិន និងជប៉ុន គឺជាការព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះ និងជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

ប្រតិកម្មខាងលើរបស់លោក ចៅ លីជៀន ធ្វើឡើងនៅក្នុងសន្នីសីទសារព័ត៌មានខ្លីមួយនៅថ្ងៃសុក្រនេះ ជាមួយការបញ្ជាក់ថាចិនក៏បានដាក់កំណត់ទូតតវ៉ា ចំពោះសេចក្ដីថ្លែងការណ៍រួមរវាងជប៉ុន និងសហភាពអឺរ៉ុបផងដែរ។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួន ជប៉ុន និងសហភាពអឺរ៉ុប បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពនៅជុំវិញទីប្រជុំកោះជម្លោះក្នុង តំបន់សមុទ្រចិនខាងកើត ឬហៅជាភាសាជប៉ុនថា ស៊ិនកាគូ (Senkaku) និងជាភាសាចិនថា ដាយយូ (Diaoyu៕

1_8


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម