រុស្ស៉ីប្រារព្ធទិវាជ័យជម្នះ «៩ ឧសភា» ក្រោមអធិបតីភាពលោក វ្ល៉ាឌីមៀ ពូទីន

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី09 ខែឩសភា ឆ្នាំ2022 ម៉ោង 2:58 នាទី ល្ងាច

(មូស្គូ)៖ រុស្ស៉ី បានចាប់ផ្ដើមប្រារព្ធទិវាជ័យជម្នះ ៩ ឧសភាហើយ នៅថ្ងៃចន្ទនេះ ក្រោមការចូលរួមដោយផ្ទាល់ពីសំណាក់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលនឹងត្រូវថ្លែងសុន្ទរកថាទៅកាន់ប្រជាជនរុស្ស៉ី ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីបណ្ដាប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

ការប្រារព្ធខួបលើកទី៧៧ នៃទិវាជ័យជម្នះរបស់កងទ័ពអតីតសហភាពសូវៀត លើកងទ័ពណាហ្ស៉ីរបស់អាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២ នៅក្នុងឆ្នាំ២០២២នេះ កើតមានឡើងនៅចំពេលក្រុមអ្នកជំនាញ និងក្រុមមន្ត្រីលោកខាងលិច បារម្ភថាលោក ពូទីន អាចនឹងយកឱកាសនេះប្រកាសសង្រ្គាម ជាផ្លូវការលើអ៊ុយក្រែន ឬជ័យជម្នះណាមួយ ប្រាប់ប្រជាជនរុស្ស៉ី ជាពិសេសគឺពាក់ព័ន្ធនឹងការកាន់កាប់ទឹកដីមួយផ្នែកនៅភាគខាងត្បូង និងភាគខាងកើត ប្រទេសអ៊ុយក្រែន ឬក៏ប្រកាសពីជោគជ័យនៃការរំដោះប្រជាជននិយាយភាសារុស្ស៉ី ចេញពីក្រុមជ្រុលនិយមអ៊ុយក្រែន ដែលរុស្ស៉ីចោទថាជាពួកណាហ្ស៉ី សម័យទំនើប៕

_124569319_vic4

08russia-victoryday-01-videoSixteenByNine3000


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម