ក្រុមប្រតិភូមន្ត្រីទូតអាមេរិក ត្រឡប់ទៅកាន់ស្ថានទូតប្រចាំទីក្រុង កៀវ ជាលើកដំបូងចាប់តាំងពីសង្រ្គាមផ្ទុះឡើង

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី09 ខែឩសភា ឆ្នាំ2022 ម៉ោង 2:51 នាទី ល្ងាច

(វ៉ាស៊ីនតោន)៖ មន្រ្តីទូតកំពូលអាមេរិក លោកស្រី គ្រីស្ទីណា ខេវីន (Kristina Kvien) និងក្រុមការងាររបស់លោកស្រី បានទៅដល់ទីក្រុងកៀវ កាលពី ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ តាមការសន្យារបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) ដែលថានឹងបើកស្ថានទូត ឡើងវិញ កំឡុងពេលលោកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

ការវិលត្រឡប់របស់លោកស្រី ខេវីន គឺជាជំហានចុងក្រោយ ឆ្ពោះទៅរកការបន្តវត្តមានសហរដ្ឋអាមេរិកយ៉ាងពេញលេញ នៅក្នុងទីក្រុងកៀវ ក្រោយពី លោស្រីបានទៅកាន់ទីក្រុង ល្វីវ (Lviv) កាលពីខែមេសាកន្លងទៅ។

បើតាមក្រសួងការបរទេសអាមេរិក, លោក ប្ល៊ីនខិន រដ្ឋមន្រ្តីការបរទេសអាមេរិក បានប្រាប់ទៅកាន់រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីឌ្រី គូឡេបា (Dmytro Kuleba) ថាមន្រ្តីទូតមួយក្រុមដឹកនាំដោយភារធារីអាមេរិក លោកស្រី ខេវីន នឹងធ្វើដំណើរទៅកាន់ទីក្រុងកៀវ ដើម្បីជួបទំនាក់ទំនងជាមុន មុនពេល ដំណើរការបើកស្ថានទូតប្រចាំទីក្រុងកៀវឡើងវិញ។

គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សកិច្ចលើកដំបូងរបស់ក្រុមប្រតិភូមន្រ្តីទូតអាមេរិក ចាប់តាំងពីរុស្ស៉ីលុកលុយចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក ខណៈរដ្ឋបាលរបស់លោក បៃដិន បានណែនាំឲ្យមន្រ្តីរបស់ខ្លួនធ្វើការ ដើម្បីឲ្យមន្ត្រីទូតរបស់ខ្លួនអាចត្រឡប់ ទៅកាន់ទីក្រុងកៀវវិញបាន ដោយមានសុវត្ថិភាព៕

7AMZHZPHKNI7LGJIQFLVGE3PLM

AP22053859748997-scaled.jpg-1440x810-1646679272


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម