ប្រទេសចិនគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងការដោះស្រាយវិបត្តិនៃមីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី11 ខែមករា ឆ្នាំ2022 ម៉ោង 5:26 នាទី ល្ងាច

ភ្នំពេញ៖ ប្រទេសចិននឹងគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដែលជាប្រធានប្តូរវេនអាស៊ាន ក្នុងការដើរតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការខ្វែងគំនិតគ្នារវាងភាគីនៃប្រទេសមីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ និងការស្តារស្ថិរភាព និងការសម្រេចបាននូវការអភិវឌ្ឍន៍នៅដំណាក់កាលដំបូង។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

271648043_4757186367663156_870877882161878632_n

លោក Wang បានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានថា «មីយ៉ាន់ម៉ា គឺជាសមាជិកនៃគ្រួសារអាស៊ានដ៏ធំមួយ។ ប្រទេសចិនគាំទ្រអាស៊ានក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ាឱ្យបានត្រឹមត្រូវតាម "វិធីអាស៊ាន" និងអនុវត្តដោយជោគជ័យនូវមតិឯកភាពប្រាំចំណុចក្រោមក្របខណ្ឌអាស៊ាន។ ប្រទេសចិនកោតសរសើរចំពោះការត្រៀមខ្លួនរបស់មីយ៉ាន់ម៉ាក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បេសកជនពិសេសរបស់អាស៊ានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន និងធ្វើការឆ្ពោះទៅរកការតម្រឹមប្រកបដោយប្រសិទ្ធភាពរវាងផែនទីបង្ហាញផ្លូវប្រាំចំណុចរបស់មីយ៉ាន់ម៉ា និងមតិឯកភាពប្រាំចំណុចរបស់អាស៊ាន»។

123

មេដឹកនាំមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ Min Aung Hlaing ដែលបានជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានៅទីក្រុង Naypyidaw កាលពីថ្ងៃទី៧ ខែមករា ហើយបានចេញសេចក្តីថ្លែងការណ៍រួមដោយស្វាគមន៍ចំពោះការចូលរួមរបស់បេសកជនពិសេសអាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា ក្នុងកិច្ចចរចាបទឈប់បាញ់ជាមួយ និងក្នុងចំណោមអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs)។ នឹងមានកិច្ចប្រជុំរវាងប្រេស៊ីតអាស៊ានជាមួយភាគីពាក់ព័ន្ធទាក់ទងនឹងស្ថានភាពបច្ចុប្បន្នក្នុងប្រទេសមីយ៉ាន់ម៉ា ហើយការអនុវត្តគោលការណ៍កូសង់ស៊ីស៥ចំណុចរបស់អាស៊ាន នឹងជាផែនទីចង្អុលផ្លូវសម្រាប់អនុវត្តរឿងនេះក្នុងប្រទេសមីយ៉ាន់៕

271533191_4757187014329758_2762339909736704007_n

271663356_4757165924331867_1822788744868716673_n


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម