សមាគមនិស្សិតប្រចាំសាធារណរដ្ឋប្រជាមានិតចិន រៀបចំពិធីជួបជុំ និងអាហាសាមគ្គី ដើម្បីអបអរសាទរទិវាបុណ្យជាតិ ខួបអនុស្សាវរីយិ៍ខួបលើកទី៤៣ អបអរសាទរទិវាជ័យជម្នះ ៧មករា

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែមករា ឆ្នាំ2022 ម៉ោង 9:12 នាទី ល្ងាច

ភ្នំពេញ ៖ សមាគមនិស្សិតប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានរៀបចំពិធីជួបជុំ និងអាហាសាមគ្គី ដើម្បីអបអរសាទរទិវាបុណ្យជាតិ ខួបអនុស្សាវរីយិ៍ខួបលើកទី៤៣ អបអរសាទរទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – មករា ២០២២) ក្រោមអធិបតីភាពរបស់ លោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម តាំង សាមឿន ប្រធានយុវជនកាតបាទក្រហមកម្ពុជា លោក អ៊ុ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសសមាគមនិស្សិត លោក អ៊ុក ភត្ត្រា អភិបាលរងខេត្តកោះកុង លោក សុក ហ៊ុយ តំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោក LOBIN អគ្គនាយកក្រុមហ៊ុន PE GROUP និងប្រធានកិត្តិយសមាគមពាណិជ្ជកម្មខេត្តហូណាននៅកម្ពុជា លោក CAI តំណាងក្រុមហ៊ុនZHENGHENG GROUP លោកស្រី WU CAIYING តំណាងសមាគមពាណិជ្ជកម្មឆោសាននៅកម្ពុជា បងប្អូនយុវជននិស្សិតសិក្សានៅប្រទេសចិន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ សរុប ៥២០នាក់ នាល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ។

photo_2022-01-08_12-55-06-1024x682


លោក អ៊ុ វុទ្ធទី ដែលជាអ្នកដឹកនាំរៀបចំពិធីនេះ បានមានមតិស្វាគមន៍ចំពោះគណៈធិបតី និងអង្គពិធី ព្រមទាំងថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ ចំពោះបងប្អូននិស្សិតសិក្សានៅក្រៅប្រទេស ជាពិសេសបងប្អូននិស្សិតសិក្សានៅប្រទេសចិន ព្រមទាំងបានថ្លែងអរគុណ ចំពោះការឧបត្ថម្ភពីសំណាក់ថ្នាក់ដឹកនាំ យុវជនក្រៅប្រព័ន្ធ ក្រុមហ៊ុនចិន សប្បរសជនចិន និងការចូលរួមវិភាគទាន របស់បងប្អូននិស្សិត ក្នុងការរៀបចំពិធីនេះឡើង នៅទីស្នាក់ការកណ្តាលសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។
លោកប្រធានកិត្តិយស បានបន្តថា ការរៀបចំពិធីជួបជុំ និងអាហាសាមគ្គី ដើម្បីអបអរសាទរទិវាបុណ្យជាតិ ខួបអនុស្សាវរីយិ៍ខួបលើកទី៤៣ អបអរសាទរទិវាជ័យជម្នះ ៧មករា គឺបង្ហាញការដឹងគុណចំពោះវីរៈបុរសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូ រំដោះប្រទេសចេញរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេស សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការៀបចំពិធីដ៏ធំនេះ គឺបានបង្ហាញការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ។
ឯកឧត្តម តាំង សាមឿន បានអានសន្ទុរកថា របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញពីអត្ថន័យ នៃទិវាជ័យជម្នះ៧មករា ដែលជាការលះបង់សាច់ស្រស់ ឈាមស្រស់របស់វិរជនជំនាន់មុន ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំតស៊ូ រំដោះប្រទេសឲ្យរួមផុតពីរបបខ្មៅងងឹតមួយនេះ ជាពិសេសអត្ថន័យសន្តិភាព ដែលជាតម្រូវការចំបាច់បំផុត សម្រាប់ការរស់នៅ និងការអភិវឌ្ឍប្រទេសជាតិ។

photo_2022-01-08_16-39-37-1024x682

លោក LOBIN តំណាងអ្នកឧបត្ថម្ភគាំទ្រកម្មវិធី បានបង្ហាញពីចំណាប់អារម្មណ៍ ចំពោះកោតសើរ និងការសាមគ្គីរបស់និស្សិតកម្ពុជា សិក្សានៅប្រទេសចិន ក្រោមការដឹកនាំរបស់លោកអ៊ុ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ដែលបានផ្តួចផ្តើមរៀបចំពិធីជុំជួបនេះឡើង ក្នុងទ្រង់ទ្រាយធំ រហូតដល់៥២០នាក់។ ហើយលោក និងបណ្តាក្រុមហ៊ុនចិនដដៃទៀត នៅបន្តគាំទ្រ និងឧបត្ថម្ភសមាគមនិស្សិត។

photo_2022-01-08_17-09-32-1024x521

លោក ហោ សេរីវឌ្ឍន៍ បានពាំនាំការសួរសុខទុក្ខ ពោរពេញដោយក្តីស្រឡាញ់ រាប់អានយ៉ាងជ្រាលជ្រៅ ពីសំណាក់ថ្នាក់ដឹកនាំយុវជនកម្ពុជា ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់និស្សិតយើងជានិច្ច។ លោកក៏បានរំលេចអំពីអត្ថន័យ ទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា និង នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជា មានសន្តិភាពពេញលេញក្រោយឆ្នាំ១៩៩៨ ជាពិសេសអត្ថន័យ នៃការចូលរួមគាំទ្រសារនយោបាលរបស់សម្តេចតេជោ “សូមអរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។ ជាមួយគ្នានោះដែរ បងប្អូននិស្សិតកម្ពុជា ក៏បានចូលរួមទគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត ព្រមទាំងចូលរូមផ្តល់ហត្ថលេខាគាំទ្រ និងការពារសញ្ញាបត្រ ការសិក្សារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅក្រៅប្រទេសផងដែរ៕

photo_2022-01-08_15-48-23-2-1024x682

photo_2022-01-08_17-09-33-3-1024x682

photo_2022-01-08_17-09-33-2-1024x682

photo_2022-01-08_17-09-33-4-1024x682

photo_2022-01-08_17-09-33-1024x682

photo_2022-01-08_15-48-23-1024x682

photo_2022-01-08_15-48-23-3-1024x682

photo_2022-01-08_17-18-53-2-1024x682

photo_2022-01-08_17-18-52-2-1024x682

photo_2022-01-08_17-09-37-1024x682

photo_2022-01-08_17-09-36-1024x682

photo_2022-01-08_17-09-34-2-1024x682

photo_2022-01-08_17-09-34-1024x682

photo_2022-01-08_17-18-53-5-1024x682

photo_2022-01-08_17-18-53-4-1024x682

photo_2022-01-08_17-18-53-1024x682

photo_2022-01-08_17-18-52-1024x682

photo_2022-01-08_17-18-53-3-1024x682


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម