អឺរ៉ុបស្ថិតក្នុងភាពកូលាហល ប្រជាជនប្រឆាំងនឹងច្បាប់គ្រប់គ្រងការរីករាលដាលយ៉ាងធ្ងន់ធ្ងរ

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី23 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 7:14 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

ប្រទេសអឺរ៉ុបជួបភាពកូលាហលជាមួយនឹងមេរោគរាតត្បាតផង និងប្រឈមមុខរវាងប្រជាជន និងរដ្ឋាភិបាលផងក្រោយការរាតត្បាតនៃមេរោគកូវីដ១៩ កាន់តែធ្ងន់ទៅៗ ហើយក៏ដាក់វិធានការយ៉ាងតឹងរឹង ប៉ុន្តែប្រជាជនបែរជា អត់ធន់មិនបាន ។

ខណៈដែលបុណ្យណូអែលខិតជិតមកដល់ ជំនួសឱ្យមនុស្សបានសប្បាយរីករាយនឹងសេរីភាពនៃការដើរកម្សាន្ត ប៉ុន្តែប្រទេសអូទ្រីសបានរងការវាយប្រហារដោយជំងឺរាតត្បាតដ៏ធ្ងន់ធ្ងរ ដែលបង្ខំឱ្យបិទហាង ភោជនីយដ្ឋាន និងទីផ្សារនៅថ្ងៃច័ន្ទ ទី ២២ វិច្ឆិកានេះ និងបានត្រឡប់ទៅការចាក់សោឡើងវិញ ដោយសារការរឹតបន្តឹងលើមេរោគកូវីដ១៩ នៅអឺរ៉ុបខាងលិចជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ ។

ប្រជាជនអូទ្រីសប្រមាណ ៨,៩ លាននាក់ ដែលមិនបានចាក់វ៉ាក់សាំង ត្រូវហាមមិនឲ្យចេញពីផ្ទះ លើកលែងតែចេញទៅធ្វើការ ទិញវត្ថុចាំបាច់ និងចេញកម្លាំងកាយ ។ ការសម្រេចនេះ បានជម្រុញឲ្យកើតមានមនុស្សរាប់ម៉ឺននាក់ចេញមកប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លា អ្នកខ្លះថ្កោលទោសរដ្ឋាភិបាលដែលការពាររលករាតត្បាតនៅប្រទេសអឺរ៉ុបនេះដែលពួកអ្នកប្រឆាំងតវ៉ាបានចោទរដ្ឋាភិបាលថា ជា«របបផ្តាច់ការ» ។

ដោយសារការឆ្លងមេរោគកូវីដ១៩ ខ្ពស់ពេក និងដាក់វិធានការដ៏តឹងរឹង ទើបធ្វើឲ្យមានការតវ៉ាប្រឆាំងផ្ទុះឡើង ។ អ្នកតវ៉ាចំនួន ១៣០ នាក់ត្រូវចាប់ខ្លួនក្នុងប្រទេសហុល្លង់ក្នុងរយៈពេល ៣ ថ្ងៃ នៃហេតុការណ៍អសន្តិសុខនៃបម្រាមគោចរ និងទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ីក កាលពីថ្ងៃអាទិត្យ ទី ២១ ​វិច្ឆិកា អាជ្ញាធរបានបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដែលមានប្រជាជន ៣៥.០០០ នាក់ចេញបាតុកម្ម ។ នៅប្រទេសដាណឺម៉ាកអ្នកតវ៉ា ១.០០០ នាក់ ក៏មិនពេញចិត្តនឹងរដ្ឋាភិបាលដែលប្រើវិធានការគ្រប់គ្រងកូវីដ១៩ មកប្រើចំពោះមន្ត្រីរាជការ ។

ទាំងនេះជាកូលាហលមួយដែលមិនធ្លាប់ជួបនៅក្នុងបណ្តាប្រទេសអឺរ៉ុប ដែលតាមអ្នកជំនាញអាស៊ីថា ប្រទេសប្រជាធិបតេយ្យ ដែលមានសេរីភាពពេញទី ក្លាយទៅជាភាពវឹកវរគួរឲ្យបារម្ភ ច្រើនជាងប្រជាជននៅអាស៊ីទៅទៀត ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម