លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ទទួលវិញ្ញាបនបត្រទទួលស្គាល់ និងលេីកសរសេីរស្នាដៃ លេចធ្លោររបស់លោកជំទាវ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងការជំរុញគោលដៅនៃកម្មវិធីអាហារូបករណ៍ហ្វូលប្រាយ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី18 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 10:03 នាទី ព្រឹក

ក្នុងឱកាសខួបអតីត:និស្សិតអាហារូបករណ៍ហ្វូលប្រាយ កម្ពុជា (75th Anniversary of Fulbright Cambodian Alumni) លេីកទី៧៥ នាល្ងាចថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានទទួលវិញ្ញាបនបត្រទទួលស្គាល់ និងលេីកសរសេីរស្នាដៃ លេចធ្លោររបស់លោកជំទាវ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងការជំរុញគោលដៅនៃកម្មវិធីអាហារូបករណ៍ហ្វូលប្រាយ (Fulbright scholarship) ដែលពិធីប្រកាសទទួលស្គាល់នេះ ត្រូវបានប្រារព្ធធ្វេីឡេីង និងប្រគល់ ដោយឯកឧត្តម ប៉ាទ្រីក មេីសហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា (Residence of H.E. Patric Murphy, Ambassador of the United States of America to the Kingdom of Cambodia) នៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់។

ឯកឧត្តម ប៉ាទ្រីក មេីសហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា
បានរំលឹកពីចំណងទាក់ទងការទូត និងការផ្តល់អាហារូបករណ៍ហ្វូលប្រាយរបស់សហរដ្ឋអាមេរិក ដល់និស្សិតកម្ពុជាក្នុងរយ:ពេលកន្លងមក ដែលថ្ងៃនេះ គឺជាខួបលេីកទី៧៥នៃអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយកម្ពុជា ហេីយមាននិស្សិតកម្ពុជាសរុប ប្រមាណជា ២២០នាក់ហេីយ ដែលបានទទួលអាហារូបករណ៍ហ្វូលប្រាយនេះទៅសិក្សានៅសហរដ្ឋអាមេរិក និងបានវិលត្រឡប់មកបម្រេីការងារចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដែលក្នុងចំណោមនោះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏ជាអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយជំនាន់ដំបូងគេ ដែលបានទៅសិក្សានៅសហរដ្ឋអាមេរិក ផ្នែកសុខភាពសាធារណ:នៅសាកលវិទ្យាល័យ យែល (Yale University, USA) នៃរដ្ឋខុននិចធីខាត់ (Connecticut) ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ។

ក្រោយពីបានទទួលវិញ្ញាបនបត្រទទួលស្គាល់ស្នាដៃលេចធ្លោរពីឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករួចមក លោកជំទាវ រដ្ឋលេខាធិការ ឱ វណ្ណឌីន បានលេីកឡេីងថា៖ ការទទួលស្គាល់ស្នាដៃលេចធ្លោរនាពេលនេះ គឺមិនអាចកាត់ផ្តាច់ចេញបានពីការចិញ្ចឹមបីបាច់ថែបំប៉ន និងផ្តល់ឱកាសរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ខ្លាំងនោះឡេីយ។ លោកជំទាវ ក៏បានមានប្រសាសន៍ផងដែរថា៖ “ ខ្ញុំនៅចងចាំបានថា ខ្ញុំជាស្ត្រីខ្មែរដំបូងគេដែលបានទទួលអាហារូបករណ៍ Fulbright ដ៏មានកិត្យានុភាពមួយនេះទៅសិក្សានៅសាកលវិទ្យាល័យយេល (Yale University) នៃសហរដ្ឋអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈរបស់ខ្ញុំ ពីពាក់កណ្តាលឆ្នាំ 1994 ដល់ពាក់កណ្តាលឆ្នាំ 1996 ។ បទពិសោធន៍ រៀនសូត្រដែលខ្ញុំទទួលបានពីកម្មវិធីនេះបានបង្កើនឡើងនូវសមត្ថភាពរបស់ខ្ញុំយ៉ាងខ្លាំងដែលជំនាញ និងចំណេះដឹងរបស់ខ្ញុំត្រូវបានវិវឌ្ឍន៍គ្រប់ពេលវេលាជាមួយនឹងក្តីមេត្តា ការលះបង់ ការប្តេជ្ញាចិត្ត និងភាពស្មោះត្រង់ ការជឿទុកចិត្តពីមនុស្សម្នា ទាំងឡាយ ហើយសំខាន់ជាងនេះទៅទៀតនោះ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ អន្តរកម្មដែលខ្ញុំមាន គឺខ្ញុំបានធ្វេីអ្វីៗ រួមទាំងការលះបង់ជីវិតគ្រួសារផ្ទាល់ខ្លួនរបស់ខ្ញុំ ជាមួយប្រជាជនរបស់ខ្ញុំផ្ទាល់ ក្នុងការជួយពួកគេរាល់ថ្ងៃ មិនថាពេលថ្ងៃ ឫយប់ ទោះបីខ្ញុំកម្របានសម្រាកគ្រប់គ្រាន់ក៏ដោយ។ ខ្ញុំមិនអាចភ្លេចបានទេថា រាជរដ្ឋាភិបាលកម្ពុជា បានចិញ្ចឹម និងជួយខ្ញុំ ដើម្បីឱ្យខ្ញុំបានចេញពីជ្រលងមរណៈ និងគ្រោះអវិជ្ជា បន្ទាប់ពីសម័យប៉ុលពត ហើយផ្តល់ឱកាសឱ្យខ្ញុំ បានរៀនសូត្របន្ថែមទៀត និងរួមចំណែកជួយប្រជាជនខ្ញុំ ដែលទឹកចិត្ត ខ្ញុំ គឺនៅ ជាមួយ ប្រជាជន ក្តី បារម្ភ របស់ ខ្ញុំ គឺ សុខភាព ប្រជាជន ការ យក ចិត្ត ទុក ដាក់ របស់ ខ្ញុំ គឺ ដើម្បី ប្រជាជន ហើយ ទង្វើ របស់ ខ្ញុំ គឺ ជួយ ប្រជាជន របស់ ខ្ញុំ ។ នោះជាអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ និងអ្វីដែលកម្មវិធី Fulbright បានជះឥទ្ធិពលមកលើខ្ញុំ ដែលខ្ញុំអាចឈរបានរហូតមកដល់ពេលនេះ។ ខ្ញុំ កំពុង បន្ត ដំណើរ របស់ ខ្ញុំ ក្នុង នាម ជា អ្នក ដឹក នាំ ផ្នែក សុខភាព សាធារណៈមួយរូប ហើយ ខ្ញុំនឹងធ្វើ អ្វីៗ ដែល ខ្ញុំ អាច ធ្វើ បាន ដើម្បី ជួយ ប្រជាជន និង ប្រទេស របស់ ខ្ញុំ។ សូមអរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្តល់អាហារូបករណ៍ដ៏ល្បីល្បាញនេះដល់រូបខ្ញុំ ដល់និសិត្សកម្ពុជា និងសូមអរគុណដល់អតីតនិសិត្សអាហារូបករណ៍ហ្វូលប្រាយទាំងអស់ ដែលបានបោះឆ្នោត ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងបង្កេីតស្នាដៃជួយប្រទេសជាតិ និងជួយប្រជាជនកម្ពុជា របស់ខ្ញុំ ជាពិសេសក្នុងកំឡុងពេលវិបត្តិកូវីដ-១៩ និងសូមឱ្យអ្នកទាំងអស់គ្នា ដែលមានវត្តមានក្នុងថ្ងៃនេះ និងប្រជាជនកម្ពុជាមានសេចក្តីសុខ សុខភាពល្អ និងចៀសផុតពីជំងឺកូវីដ-១៩។

photo_2021-11-18_09-59-59

photo_2021-11-18_09-59-58

photo_2021-11-18_09-59-55

photo_2021-11-18_10-00-00

photo_2021-11-18_10-00-01

photo_2021-11-18_10-00-05

photo_2021-11-18_10-00-03

photo_2021-11-18_10-00-02

photo_2021-11-18_10-00-04 (2)

photo_2021-11-18_10-00-04


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម