រញីភ្លើង ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះលើពិភពលោក

ព័ត៌មានសង្គមថ្ងៃពុធ ទី10 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 5:21 នាទី ល្ងាច

រញីភ្លើងស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ និងស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធ I នៃអនុញ្ញាសាយតេស។ សត្វរញីភ្លើងនេះក៏ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះលើពិភពលោក។ ប្រភេទសត្វនេះរងគ្រោះដោយការបរបាញ់ ការដាក់អន្ទាក់ និងការធ្វើអាជីវកម្ម។ សត្វរញីភ្លើងក៏រងគ្រោះដូចសត្វរញីប្រផេះដែរដោយសារតែពលរដ្ឋខ្លះមានជំនឿតៗគ្នាគ្មានលក្ខណៈវិទ្យាសាស្ត្រថាសត្វរញីអាចផ្សំជាថ្មីដើម្បីព្យាបាលជំងឺបាន។

បច្ចុប្បន្ននេះ គេមិនមានទិន្នន័យច្បាស់លាស់នៃចំនួនសត្វរញីភ្លើងនៅលើពិភពលោកទេ។ ចំណែកនៅក្នុង ប្រទេសកម្ពុជា ក៏មិនមានទិន្នន័យដែរ តែតាមការសិក្សា ចំនួនសត្វរញីភ្លើងនេះក៏ដូចជារញីប្រផេះដែរ គឺមានចំនួនថយចុះនៅលើពិភពលោក។ រញីភ្លើងត្រូវបានគេរកឃើញវត្តមាននៅក្នុងភាគខាងកើតទន្លេមេគង្គនៃប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តមណ្ឌលគិរី និងស្ទឹងត្រែង និងនៅតំបន់អាស៊ីអាគ្នេយ៍ កោះស៊ូមាត្រា និងបរណេអូ។

សត្វរញីភ្លើងជាសត្វរាត្រីចរ រកស៊ីពេលយប់ និងដេកនៅពេលថ្ងៃតាមជំពានមែកឈើ។ វាស៊ីសត្វល្អិត សត្វស្លាប និងផ្លែឈើជាអាហារ។ រញីចូលចិត្តរស់នៅព្រៃស្រោង ព្រៃពាក់កណ្តលស្រោង និងចម្ការ ហើយជាសត្វចូលចិត្តរស់នៅតែឯកឯង។ សត្វរញីអាចបង្កើតកូនម្តងបានពីរ ហើយកូនរបស់វារស់នៅជាមួយមេពី ៦ ទៅ ៩ ខែ។

រញីភ្លើងមានរោមពណ៌ក្រហមត្នោតភ្លឺ និងមានលាយពណ៌ប្រាក់ពាសពេញលើខ្នង មានឆ្នូតត្នោតចាស់នៅលើខ្នង ហើយឆ្នូតនេះកើតមាន និងបាត់ទៅវិញទៅតាមរដូវ។ កាលនៅតូច ពុំមានឆ្នូតខ្នងទេ រោមពណ៌ក្រហមព្រឿងៗព័ទ្ធជុំវិញរង្វង់ផ្នែក និងមានភ្នែកធំៗពណ៌ត្នោត។ វាមានរោមខ្លីក្រាស់ពណ៌សនៅលើថ្ពាល់ និងមានរោមខ្លីក្រាស់ពណ៌សនៅលើថ្ពាល់ និងមានរោមពណ៌សនៅខ្ទង់ច្រមុះ ហើយដោយឡែកនៅរង្វង់ភ្នែកមានរោមពណ៌ត្នោត។

photo_2021-11-10_17-17-55

photo_2021-11-10_17-17-56

photo_2021-11-10_17-17-57


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម