ត្រៀមប្អូនៗ ថ្ងៃ ១៥ កញ្ញា បើកសាលាវិញហើយ ចាប់ពីអនុវិទ្យាល័យមុន

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី09 ខែកញ្ញា ឆ្នាំ2021 ម៉ោង 7:55 នាទី ល្ងាច

ដោយ ណយ វង្ស

នារសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នេះ សាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំតាមរយៈ Video Zoom ដោយបានពិភាក្សាស្ដីពីការត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានចំណេះដឹងទូទៅគ្រប់កម្រិតក្នុងភូមិសាស្ត្រដែលមានហានិភ័យទាបក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលររាជធានីភ្នំពេញ។ 

រដ្ឋបាលរាជធានីបានកំណត់យកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ជាថ្ងៃបើកដំណើរការឡើងវិញនូវគ្រឹះស្ថានអប់រំជំហានដំបូងទាំងគ្រឹះស្ថានរដ្ឋ និងឯកជន ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅមុន ដោយត្រូវបំពេញទៅតាមលក្ខខណ្ឌរបស់ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាល ។

រូបថតឯកសារ សិស្សានុសិស្សអនុវិទ្យាល័យសុធារស

កន្លងមកថ្មីៗនេះ រាជរដ្ឋាភិបាលបានឲ្យសាលារាជធានីភ្នំពេញ ត្រៀម និងរៀបចំសាលាចំណេះដឹងទូទៅក្នុងរាជធានីភ្នំពេញ ដោយដាក់ចេញឲ្យខណ្ឌទាំងអស់ធ្វើអនាម័យ និងរៀបសណ្តាប់ធ្នាប់ ដើម្បីឲ្យកូនចៅពុកម៉ែបងប្អូនបានចូលសិក្សាឡើងវិញ ក្រោយសម្រាកអស់ជាច្រើនខែមក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម