ពិធីសម្ពោធធុងសហគមន៍ចល័តដាក់អោយដំណើរការជាផ្លូវការ របស់សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី29 ខែសីហា ឆ្នាំ2021 ម៉ោង 9:11 នាទី ព្រឹក

ភ្នំពេញ: ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសម្ពោធធុងសហគមន៍ចល័តដាក់អោយដំណើរការជាផ្លូវការ របស់សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ និងគម្រោង Local4Local (អ្នកមានដាក់ អ្នកខ្វះដក) ដែលផ្តួចផ្តើមគំនិតដោយលោក តាំង ហុងហាវ។


លោក តាំង ហុងហាវ ដែលជាអ្នកផ្តើមគំនិតនៃគម្រោង Local4Local (អ្នកមានដាក់ អ្នកខ្វះដក) បានជម្រាបដល់អង្គពិធីថា ដោយលោកបានធ្លាប់សិក្សានៅក្រៅប្រទេស លោកបានឃើញធុងដាក់សម្ភារៈ និងចំណីអាហារ នៅតាមមុខផ្ទះប្រជាពលរដ្ឋគេ គឺរៀបចំដើម្បីចែករំលែកដល់អ្នកខ្វះខាត នៅទីសាធារណៈ។ លោកបន្តលើកឡើងថាមូលហេតុដែលលោកជ្រើសរើសយកស៊ីក្លូមកធ្វើយាន្តជំនិះសម្រាប់ដឹកធុងដាក់សម្ភារៈ ឬចំណីអាហារចល័តគឺ ដើម្បីលើកស្ទួយដល់អត្តសញ្ញាណជាតិ និងបន្តរក្សាការងារដល់លោកពូដែលជាអ្នកប្រកបអាជីវកម្មធាក់ស៊ីក្លូ ក្នុងសម័យការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនាំអោយបាត់បង់ចំណូល ហើយព្រមជាមួយគ្នានោះក៏អាចចែករំលែកសម្ភារៈ ឬចំណីអាហារ អោយបានដល់អ្នកខ្វះខាតពិតប្រាកដ។

លោក អុឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ បានធ្វើការថ្លែងអំណរគុណដល់ សប្បុរសជន គ្រប់រូប ជាពិសេសលោក ហោ សេរីវឌ្ឍន៍ ដែលបានគាំទ្រឧបត្ថម្ភនូវគម្រោង Local4Local (អ្នកមានដាក់ អ្នកខ្វះដក ) ជាប្រចាំ ក៍ដូចជាបងៗ និងលោកពូ ដែលជាអ្នកធាក់ស៊ីក្លូដោយផ្ទាល់ដើម្បីនាំយកសម្ភារៈ ក៍ដូចជាចំណីអាហារ ទៅចែកជូនបងប្អូនដែលកំពុងខ្វះខាតនៅតាមទីសាធារណៈ។

លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ បានបញ្ជាក់ពីជំហនៃការចូលរួមគាំទ្រ ដល់គម្រោង Local4Local (អ្នកមានដាក់ អ្នកខ្វះដក ) ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបងប្អូនមួយចំនួនកំពុងជួបប្រទះការខ្វះខាត។ លោកក៏បានកោតសសើរនៃការផ្តួតផ្តើមនូវគម្រោងដោយយកស៊ីក្លូ ជាយាន្តជំនិះសម្រាប់ដឹកធុងសម្ភារៈ ក៍ដូចជាចំណីអាហារ ដើម្បីធ្វើចលនាសកម្មភាពនៃគម្រោង Local4Local (អ្នកមានដាក់ អ្នកខ្វះដក ) ដែលនេះជាការសបញ្ជាក់អំពីការអភិរក្ស និងថែរក្សាអត្តសញ្ញាណជាតិ។ លោកបន្តថា ពួកយើងត្រូវមានសេចក្តីសង្ឃឹម និងជឿរជាក់លើរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ដែលអាចនាំប្រជាជនកម្ពុជារួចផុតពីជ្រោះមរណ នៃជំងឺកូវីដ-១៩ ជាពិសេសជំងឺបំលែងថ្មី ( Delta ) តាមរយៈយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងសូមបងប្អូនចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន  ៣កុំ ៣ការពារ ។

photo_2021-08-29_09-06-56

photo_2021-08-29_09-06-55

photo_2021-08-29_09-06-58 (2)

photo_2021-08-29_09-06-57

photo_2021-08-29_09-06-58

photo_2021-08-29_09-06-59

photo_2021-08-29_09-07-00


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម