ឯកឧត្តម ង៉ូវ បូរីណា អគ្គនាយករងរដ្ឋបាលកិច្ចការទូទៅ និង ជាទីប្រឹក្សាក្រសួង បានចូលរួម កិច្ចប្រជុំ ត្រួតពិនិត្យ បូកសរុបការងារឆមាសទី១ និង ទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២១

ព័ត៌មានសង្គមថ្ងៃពុធ ទី25 ខែសីហា ឆ្នាំ2021 ម៉ោង 11:01 នាទី ល្ងាច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារឆមាសទី ១ និងលើកទិសដៅអនុវត្តការងារឆមាសទី ២ ឆ្នាំ២០២១ តាមរយៈ ប្រព័ន្ធ ZOOM នាថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ ។

ក្នុងកិច្ចប្រជុំនោះផងដែរ ក៏បានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គ្រប់ប្រធាននាយកដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា អគ្គនាយកដ្ឋានអធិការកិច្ច និងប្រធានមន្ទីររាជធានី ខេត្ត ចំណុះក្រសួងផងដែរ ៕

photo_2021-08-25_22-03-27

photo_2021-08-25_22-03-30

photo_2021-08-25_22-03-32

photo_2021-08-25_22-03-33

photo_2021-08-25_22-03-37


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម