យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដី ជូនដំណឹងដោយបានសម្រេច ផ្អាក ការលក់ដូរនៅក្នុងផ្សារ អង្គតាសោម និងបរិវេណផ្សារ ជាបណ្ដោះអាសន្ន ដែលស្ថិតនៅ ភូមិអង្គតាសោម ឃុំអង្គតាសោម ចាប់ពីម៉ោង ១៤:០០នាទី រសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ មានសេចក្ដីជូនដំណឹងជាថ្មី និងបានកំណត់ ជាតំបន់ មានអ្នក វិជ្ជមានជំងឺកូវីដ១៩ ប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ។ នេះបើយោង តាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ ដែល ទទួលបាននៅរសៀលថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២១នេះ។