កំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត នឹងដាក់ឱ្យដំណើរការបណ្តោះអាសន្នក្នុងពេលឆាប់ៗនេះហើយ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី22 ខែកក្កដា ឆ្នាំ2021 ម៉ោង 6:02 នាទី ល្ងាច

ឯកឧត្ដម បានបន្តថា ក្រុមការងារបច្ចេកទេសក្រសួង បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៣ និងបានណែនាំឱ្យក្រុមហ៊ុនសាងសង់ កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់មួយចំនួនតូច ដើម្បីធានាធ្វើយ៉ាងណាឱ្យផ្លូវមានគុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់ មុននឹងធ្វើការដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្ន។ ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិឱ្យបានគង់វង្ស អាចប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ដោយលំបាក និងបានទទូចកុំឱ្យប្រថុយប្រថាននឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿនកំណត់ដោយច្បាប់ ជាដើម។

គម្រោងសាងសង់ផ្លូវជាតិលេខ៣ ចោមចៅ-បែកគូស-កំពត ប្រើប្រាស់រយៈពេល ៤៨ខែ ក្នុងការសាងសង់កែលម្អធ្វើឱ្យប្រសើរឡើងវិញ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) បែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស ត្រូវបានពង្រីកពីពីរគន្លងទៅបួនគន្លង និងមានសួនច្បារកណ្តាលទ្រូងផ្លូវ និងដំណាក់កាលទីពីរ បែកគូស-ក្រុងកំពត សាងសង់មួយគន្លងទៅមួយគន្លងមក។

កំណាត់ផ្លូវជាតិនេះ បានបើកការដ្ឋានស្ថាបនាសាងសង់ កាលពីខែឧសភា ឆ្នាំ២០១៨ ក្នុងគម្រោងចំណាយថវិកាសរុបប្រមាណជាង ២១៩លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវ វ៉ានអាន។ ផ្លូវនេះ បាននិងកំពុងរៀបចំដាក់កាម៉េរាសុវត្ថិភាពជាង ១០កន្លែង ដើម្បីចាប់យានយន្តបើកបរលើសល្បឿនកំណត់ និងដាក់ជញ្ជីងបង្កប់ក្រោមផ្លូវ ដើម្បីចាប់យានយន្តដែលដឹកលើសទម្ងន់ផងដែរ៕

218066142_1753628738154792_8390865561650137365_n

217723285_1753622541488745_8194257588067856338_n

217595091_1753622511488748_8982781326389947913_n

217553990_1753628058154860_5749144637897545035_n

217589860_1753629144821418_3162355817836465291_n


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម