កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅខេត្តតាកែវ មានសមត្ថភាពអាចផលិតទឹកដោះគោស្រស់១ម៉ឺនលីត្រក្នុងមួយថ្ងៃ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី09 ខែកក្កដា ឆ្នាំ2021 ម៉ោង 2:43 នាទី ល្ងាច

យោងតាមការចុះផ្សាយរបស់​ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌នៅខេត្តតាកែវ មានសមត្ថភាពអាចផលិតទឹកដោះគោស្រស់ចំនួន១ម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីបំពេញសេចក្តីត្រូវរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និងជាប្រតិបត្តិករកសិដ្ឋាន ចិញ្ចឹមគោយកទឹកដោះគិរីសួគ៌បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានរបស់លោកបាននាំសត្វគោលំដាប់ពិភពលោក សម្រាប់បឺតយកទឹកដោះចំនួនជាង ៧០០ក្បាលហើយ ពីប្រទេសអូស្រ្តាលី មកកាន់កម្ពុជា ដើម្បីចិញ្ចឹមយកទឹកដោះ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេស ។ ហើយបច្ចុប្បន្នកសិដ្ឋានរបស់លោកអាចផលិតទឹកដោះគោប្រមាណ ១ម៉ឺនលីត្រក្នុងមួយថ្ងៃ ខណៈដែលគោមួយក្បាលអាចបឺតយកទឹកដោះមួយថ្ងៃប្រមាណ ២៤ទៅ ៣០លីត្រ ក្នុងមួយថ្ងៃ ។

លោកបន្តថា ទឹកដោះគោមានឡើងមានចុះទៅតាមបរិមាណគោដែលយើងបឺតទឹកដោះ ឥឡូវយើងផលិតចេញលក់លើទីផ្សារប្រហែល ១ម៉ឺនលីត្រក្នុងមួយថ្ងៃ ព្រោះបរិមាណបឺតនៅតែថេរ ហើយបរិមាណអាចកើនឡើងបានលុះត្រាតែចំនួនមេគោកើនឡើង ប៉ុន្តែវានឹងកើនឡើងនៅខែ១០ ដោយអាចកើនឡើងចាប់ពី១២០០០ លីត្រ ទៅ ១៥០០០លីត្រក្នុងមួយថ្ងៃ ។

លោកបានបញ្ជាក់ថា ចំពោះទីផ្សារពុំមានបញ្ហាចោទនោះទេ ដោយក្រុមហ៊ុនរបស់លោកបានចែកចាយនៅទីក្រុងភ្នំពេញ ក្រុងកំពង់ចាម ខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពត និងខេត្តតាកែវ ផ្សារឡាក់គីខេត្តសៀមរាប និង ផ្សារឡាក់គីខេត្តបាត់ដំបង ខណៈដែលទឹកដោះគោស្រស់ផលិតបានត្រឹម ១ម៉ឺនលីត្រក្នុងមួយថ្ងៃនេះ គឺអាចផ្គត់ផ្គង់ទីផ្សារនៅកម្ពុជាប្រហែលជាង ១០%ប៉ុណ្ណោះ ដែលទីផ្សារនៅមានទំហំធំ ។

លោកបានបញ្ជាក់បន្ថែមថា សុខភាពគឺជាបញ្ហាចម្បង ដូច្នេះទឹកដោះគោស្រស់ដែលចេញពីកសិដ្ឋាន របស់លោក គឺសុទ្ធនិងមាន គុណភាពល្អសម្រាប់ប្រជាពលរដ្ឋដែលជាអ្នកទទួលទាន ។ សូមបញ្ជាក់ថា កសិដ្ឋាន ចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ មានផ្ទៃដីចំនួន ៣០០ហិកតា ហើយក្នុងនោះជាង ២០០ហិកតា សម្រាប់ដាំដំណាំធ្វើជាចំណីសត្វគោមានដូចជា ស្មៅស្តៃឡូ (Stylo) មូមបាសា (Mombasa) និងពោតជាដើម ហើយនឹងមានបន្ថែមដូចជា កន្ទក់ ម្សៅសណ្តែក ដើម្បីលាយសម្រាប់ឱ្យគោវាស៊ីផងដែរ ៕

ចវចវថងថយុិ

ចខថដថរតយតុ

ខឋចថដសរេតរ

ខវខដាឹេឹ

វចបបងហយុ

ចវចថងថហតយ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម