លោកស្រី ឱ វណ្ណឌីន ប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន១០គ្រឿង ដែលជាអំណោយរបស់សម្តេចតេជោ ជូនក្រសួងការពារជាតិ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី05 ខែកក្កដា ឆ្នាំ2021 ម៉ោង 10:52 នាទី ព្រឹក

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ក្រសួងការពារជាតិ។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ដោយមានការអញ្ជើញទទួលដោយផ្ទាល់ពី នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៃក្រសួងការពារជាតិ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់ថា រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យរបស់កងទ័ព ដើម្បីដឹកវ៉ាក់សាំង យកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេសតែម្តង។

លោកស្រីថ្លែងបន្តថា នៅថ្ងៃដ៏ឆាប់ខាងមុខនេះ រថយន្តដឹកវ៉ាក់សាំង ប្រហែលជា៣០គ្រឿងទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើការប្រគល់ចាត់ចែងជូនដល់គ្រូពេទ្យកងទ័ពជាបន្តបន្ទាប់ទៀត៕

fn-2021-07-05-09-17-14-0

fn-2021-07-05-09-17-14-1

fn-2021-07-05-09-17-14-3

fn-2021-07-05-09-17-14-5

fn-2021-07-05-09-17-14-2

fn-2021-07-05-09-17-15-9

fn-2021-07-05-09-17-15-12

fn-2021-07-05-09-17-14-6

fn-2021-07-05-09-17-15-14

fn-2021-07-05-09-17-15-10

fn-2021-07-05-09-23-13-0

fn-2021-07-05-09-17-15-16


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម