អាជ្ញាធរសុខាភិបាលថៃកំពុងប្រឈមនឹងបញ្ហាដ៏ធំមួយគឺខ្វះគ្រែពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី03 ខែកក្កដា ឆ្នាំ2021 ម៉ោង 2:04 នាទី ល្ងាច

ថៃ៖ ដោយសារតែអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីនៅក្នុងប្រទេសថៃត្រូវបានរកឃើញក្នុងចំនួនយ៉ាងច្រើនជារៀងរាល់ថ្ងៃនោះ អាជ្ញាធរសុខាភិបាលថៃកំពុងប្រឈមនឹងបញ្ហាដ៏ធំមួយគឺខ្វះគ្រែពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩។ នាពេលកន្លងមកអ្នកជំងឺកូវីដ ១៩ ថៃមួយចំនួនមិនអាចចូលទៅសម្រាកនៅក្នុងមន្ទីរពេទ្យបានភ្លាមៗនោះទេក្រោយធ្វើតេស្តវិជ្ជមានរួច ពោលគឺពួកគេត្រូវត្រលប់ទៅផ្ទះវិញសិនហើយរង់ចាំ ២-៣ ថ្ងៃរហូតមានគ្រែពេទ្យទំនេរ ទើបខាងមន្ទីរពេទ្យទាក់ទងឲ្យពួកគេមកសម្រាកនៅមន្ទីរពេទ្យ។
យ៉ាងណាក្តី ថ្មីៗនេះចំនួនអ្នករង់ចាំចូលទៅព្យាបាលជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ រហូតធ្វើឲ្យអ្នកជំងឺមួយចំនួនមិនហ៊ានត្រលប់ទៅរង់ចាំនៅផ្ទះនោះទេ ហើយពួកគេសុខចិត្តរង់ចាំនៅក្នុងបរិវេណមន្ទីរពេទ្យតែម្តង។ បើតាមលោកវេជ្ជបណ្ឌិត Thiravat Hemachudh ដែលជាប្រធានមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលថៃបានបង្ហោះនូវភាពជាសន្លឹកតាមរយៈបណ្តាញសង្គមដោយបង្ហាញថា មានអ្នកជំងឺកូវីដ ១៩ ជាច្រើនបានអង្គុយរង់ចាំឬដេកចាំនៅខាងក្រៅមន្ទីរពេញមួយយប់ ដែលមើលទៅគួរឲ្យអាណិតជាទីបំផុត។ លោកអ្នកអាចទស្សនារូបទាំងនោះដូចខាងក្រោម៖

206441699_4641225702577614_4542106534007348250_n

209509236_4641226612577523_5656310331371911139_n

210219427_4641225552577629_4191953318912880275_n

210656393_4641225572577627_1721961592481349049_n


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម